លោក Netanyahu សម្រេចទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ទោះក្រុមហាម៉ាសសន្យាឈប់កាន់អាវុធនៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu សម្រេចទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ទោះក្រុមហាម៉ាសសន្យាឈប់កាន់អាវុធនៅហ្គាហ្សា

លោក Netanyahu សម្រេចទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ទោះក្រុមហាម៉ាសសន្យាឈប់កាន់អាវុធនៅហ្គាហ្សា

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានប្រកាសទាត់ចោលផែនការសន្តិភាពដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះបីជាក្រុម Hamas បានយល់ព្រមលើក្របខ័ណ្ឌទម្លាក់អាវុធចុះកាលពីសប្តាហ៍មុនក៏ដោយ ។

Advertisement

ថ្លែងក្នុងវីដេអូជាសាធារណៈលើកដំបូងអំពីសំណើនេះ, លោក Netanyahu រៀបរាប់ថា កងទ័ពអ៊ីស្រាអែលត្រូវតែបន្តឈរជើងនៅក្នុងតំបន់ហ្គាហ្សា ហើយក៏នឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីទីតាំងបច្ចុប្បន្ន ទាំងនេះផងដែរ ពោលគឺរហូតទាល់តែក្រុម Hamas ត្រូវបានដកហូតអាវុធទាំងស្រុងយ៉ាងពិតប្រាកដ ។

លោកថា «យើងកំពុងណែនាំដល់ទាហានរបស់យើងឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារខ្លួនឯង ការពារទឹកដីរបស់យើង និងការពារប្រជាជន»។

ការលើកឡើងរបស់លោក Netanyahu ហាក់ដូចជាផ្ទុយនឹងចំណុចសំខាន់មួយ នៃផែនការរបស់ក្រុមប្រឹក្សាសន្តិភាព ដែលទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកថយទៅកាន់ទីតាំងដើម ដែលត្រូវបានកំណត់ក្រោមបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងអ៊ីស្រាអែល និងក្រុម Hamas កាលពីខែតុលា ឆ្នាំ២០២៥។

បើតាម Times of Israel, ក្រោមបទឈប់បាញ់នោះ អ៊ីស្រាអែលត្រូវដកថយទៅកាន់ខ្សែពណ៌លឿង ដោយគ្រប់គ្រងទឹកដី ប្រហែល ៥៣% នៃតំបន់ Gaza Strip។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក កងកម្លាំងការពារអ៊ីស្រាអែលបានពង្រីកវត្តមានរបស់ខ្លួន ដោយនាំយកទឹកដីជាង ៦០% មកស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។

សំណើរបស់ក្រុមប្រឹក្សាសន្តិភាពមានភាពខុសប្លែកពីក្របខ័ណ្ឌបទឈប់បាញ់មុនៗ ដោយវាភ្ជាប់ការដកហូតអាវុធរបស់ក្រុម Hamas ជាមួយនឹងការដកកងទ័ពអ៊ីស្រាអែលចេញ ។ ខណៈដែលក្រុម Hamas បានយល់ព្រមលើក្របខ័ណ្ឌនេះ កាលពីសប្តាហ៍មុន ការលើកឡើងរបស់លោក Netanyahu បង្ហាញថា អ៊ីស្រាអែលមិនគាំទ្រផែនការ ក្នុងទម្រង់បច្ចុប្បន្ននេះឡើយ៕

ប្រភព ៖ Times of Israel, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា