តៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាខ្នាតយក្សប្រចាំឆ្នាំ ចំពេល ចិន បង្កើនសម្ពាធយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាខ្នាតយក្សប្រចាំឆ្នាំ ចំពេល ចិន បង្កើនសម្ពាធយោធា

តៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាខ្នាតយក្សប្រចាំឆ្នាំ ចំពេល ចិន បង្កើនសម្ពាធយោធា

តៃប៉ិ ៖ កោះតៃវ៉ាន់នៅថ្ងៃពុធនេះបានចាប់ផ្តើមសមយុទ្ធយោធាធំបំផុតប្រចាំឆ្នាំ ខណៈក្នុងអំឡុងសមយុទ្ធនេះ ជនស៊ីវិលក៏នឹងត្រូវហ្វឹកហាត់ផងដែរ ដើម្បីរៀបចំខ្លួន សម្រាប់ករណីមានការធ្វើសង្គ្រាមណាមួយពីសំណាក់ប្រទេសចិន ។

Advertisement

បើតាម Straits Times, សមយុទ្ធខ្នាតធំមួយនេះមានឈ្មោះ “Han Kuang” ចាប់ផ្ដើមដំណើរការពីថ្ងៃទី៥ ដល់ទី១៤ ខែសីហា ។ សមយុទ្ធនេះបានរៀបចំសេណារីយ៉ូប្រយុទ្ធសម្រាប់កងទ័ព និងកងទ័ពបម្រុង ដើម្បីអនុវត្តក្បួនសឹកឆ្លើយតបទៅនឹងការវាយប្រហារណាមួយលើកោះនេះ ។

មន្ត្រីការពារជាតិតៃវ៉ាន់និយាយថា ផ្នែកសំខាន់មួយនៃការបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំឆ្នាំនេះ ក៏ផ្ដោតសំខាន់ទៅលើការគ្រប់គ្រងចិត្តសាស្ត្រលើមេបញ្ជាការ និងមន្ត្រីនៅសមរភូមិផងដែរ ជាពិសេសមេទ័ពទាំងនេះអាចឲ្យមានសិទ្ធិសម្រេចចិត្តធ្វើប្រតិបត្តិការដោយមិនចាំបាច់រង់ចាំបទបញ្ជា ។

មន្ត្រីដដែលអះអាងថា ផ្នែកសំខាន់មួយទៀត គឺប្រតិបត្តិការរបស់យន្តហោះដ្រូន ដែលផ្ដោតសំខាន់លើយន្តហោះដ្រូនឈ្លបយកការណ៍ និងយន្តហោះដ្រូនពិឃាត ដែលដំណើរការរួមគ្នាជាមួយមធ្យោបាយវាយប្រហារផ្សេងទៀត ។

ការសម្រុកធ្វើសមយុទ្ធរបស់កោះតៃវ៉ាន់កើតមានឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាលើតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដាក់ពង្រាយយន្តហោះចម្បាំង និងនាវាពិឃាតជាច្រើន នៅជុំវិញកោះនេះ ស្ទើរតែរាល់ថ្ងៃ ក៏ដូចជាការបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំជាដើម ។

បញ្ហានេះនាំឲ្យកោះតៃវ៉ាន់បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីទទួលបានអាវុធកញ្ចប់តូចៗ និងកាន់តែលឿនជាងមុន រួមទាំងយន្តហោះដ្រូន ដើម្បីបង្កើនសមត្ថភាពកម្លាំងយោធារបស់ខ្លួន អាចធ្វើសង្គ្រាមមិនស៊ីមេទ្រីប្រឆាំងនឹងចិន ។

ជាក់ស្តែង ស្ថិតក្រោមសម្ពាធដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យកោះតៃវ៉ាន់បង្កើនការចំណាយលើផ្នែកសន្តិសុខបន្ថែមទៀត រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lai Ching-te បានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា