អ៊ុយក្រែន ថា កូរ៉េខាងជើង ពង្រាយកងអង្គភាពមីស៊ីលនៅ រុស្ស៊ី ត្រៀមប្រយុទ្ធក្នុងសង្គ្រាម អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា កូរ៉េខាងជើង ពង្រាយកងអង្គភាពមីស៊ីលនៅ រុស្ស៊ី ត្រៀមប្រយុទ្ធក្នុងសង្គ្រាម អ៊ុយក្រែន

អ៊ុយក្រែន ថា កូរ៉េខាងជើង ពង្រាយកងអង្គភាពមីស៊ីលនៅ រុស្ស៊ី ត្រៀមប្រយុទ្ធក្នុងសង្គ្រាម អ៊ុយក្រែន

កៀវ ៖ មន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន រាយការណ៍ថា អង្គភាពមីស៊ីលរបស់កូរ៉េខាងជើង ចាប់ផ្តើមពង្រាយកងកម្លាំងទៅកាន់ភាគខាងលិចប្រទេសរុស្ស៊ី ហើយអាចនឹងបំពាក់ជាមួយមីស៊ីលផ្លោងចំនួន ១២០ គ្រាប់ និងជើងទម្របាញ់ចំនួន ៦ គ្រឿង ដើម្បីត្រៀមវាយប្រហារប្រឆាំងអ៊ុយក្រែន ។

Advertisement

បច្ចុប្បន្ន ទីក្រុងកៀវកំពុងខ្វះខាតខ្លាំងនូវមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃទំនើបៗ ហើយរុស្ស៊ីបានកេងចំណេញពីចំណុចខ្សោយនេះ តាមរយៈការសម្រុកបាញ់ស្រោចមីស៊ីលផ្លោងដែលពិបាកស្ទាក់ចាប់ ដើម្បីវាយប្រហារអ៊ុយក្រែន ។

លោក Andrii Cherniak មន្រ្តីនាយកដ្ឋានចារកម្មយោធាអ៊ុយក្រែន និយាយថា រុស្ស៊ីមានផែនការដាក់ពង្រាយកងទ័ពមីស៊ីលកូរ៉េខាងជើងចំនួន ៩០នាក់ ឱ្យឈរជើងនៅតំបន់ Voronezh ភាគខាងលិចប្រទេសរុស្ស៊ី នៅក្នុងកងពលតូចមីស៊ីលលេខ ១១២ របស់ខ្លួន ។

លោកថា ថ្មីៗនេះកូរ៉េខាងជើងបានបញ្ជូនមីស៊ីល KN-23 និង KN-24 ឈុតថ្មី ៤០ គ្រាប់ រួមជាមួយបុគ្គលិកមួយចំនួនទៅកាន់រុស្ស៉ីរួចហើយ ប៉ុន្តែព័ត៌មានលម្អិតនៃការដាក់ពង្រាយ និងចំនួនសរុបនៃមីស៊ីល នឹងត្រូវសម្រេចចុងក្រោយ អំឡុងកិច្ចពិភាក្សាជាន់ខ្ពស់នៅខែកញ្ញាខាងមុខ ។

គិតត្រឹមចន្លោះពីចុងឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីល KN-23 និង KN-24 ឱ្យរុស្ស៊ីសរុបចំនួន ១៥០គ្រាប់ ។

រុស្ស៉ីកំពុងមានគម្រោងដាក់ពង្រាយមីស៊ីលផ្លោងរបស់កូរ៉េខាងជើងទាំងនេះចំនួន ១២០គ្រាប់ និងជើងទម្របាញ់ចំនួន ៦ គ្រឿង ។ យ៉ាងណា គេនៅពុំទាន់ច្បាស់នៅឡើយទេ ថាតើកងអង្គភាពមីស៊ីលកូរ៉េខាងជើង នឹងដើរតួនាទីអ្វីឱ្យប្រាកដ នៅក្នុងប្រតិបត្តិការមីស៊ីលរបស់រុស្ស៉ីនៅពេលនេះនៅឡើយទេ ។

បើតាម Straits Times, កាលពីសប្តាហ៍មុន រុស្ស៉ីបានបាញ់មីស៊ីលកូរ៉េខាងជើងចំនួន ២ គ្រាប់ក្នុងចំណោមមីស៊ីលដែលកូរ៉ខាងជើងឲ្យចំនួន ៤០ គ្រាប់ ដើម្បីវាយប្រហារលើអ៊ុយក្រែន ។ នេះជាលើកដំបូង គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥ មកដែលរុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើងបាញ់លើអ៊ុយក្រែន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា