អ៊ីរ៉ង់ប្រកាសបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ប្រកាសបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន

អ៊ីរ៉ង់ប្រកាសបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន

តេហេរ៉ង់ ៖ អ៊ីរ៉ង់យល់ព្រមបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន ក្នុងកិច្ចព្រមព្រៀងបឋមជាមួយប្រទេសអូម៉ង់ នេះបើតាមក្រសួងការបរទេសរបស់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធ និង ចេញផ្សាយដោយសារព័ត៌មាន Tass។

Advertisement

យោងតាមប្រភព ដែលបានចុះផ្សាយបន្តពីទីភ្នាក់ងារព័ត៌មាន IRNA, លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ អ៊ីរ៉ង់បានយល់ព្រមបើកផ្លូវមួយនៅច្រកសមុទ្រ Hormuz ដែលនឹងដំណើរការ ក្នុងរយៈពេលពី ២ ទៅ ៤ ខែ។

លោកបានមានប្រសាសន៍បន្តថា «ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការចរចាបច្ចុប្បន្នជាមួយប្រទេសអូម៉ង់ បញ្ហានេះកំពុងត្រូវបានពិភាក្សាដើម្បីឱ្យផ្លូវបណ្តោះអាសន្ននេះ អាចបន្តដំណើរការបាន ក្នុងរយៈពេលយូរជាងនេះ»។

លោក Gharibabadi បានកត់សម្គាល់ថា ការសម្រេចចិត្តនេះគឺផ្អែកលើភាពមិនច្បាស់លាស់ ដោយសារទីក្រុងតេហេរ៉ង់មិនដឹងថា ខ្លួននឹងប្រឈមមុខនឹងស្ថានភាពបែបណានៅពេលអនាគត ហើយថាតើស្ថានភាពនៅក្នុងផ្លូវទឹកនេះនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញឬយ៉ាងណានោះទេ។

ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់ និងអូម៉ង់បានឯកភាពគ្នាលើ កូអរដោណេភូមិសាស្ត្រនៃផ្លូវថ្មីមួយ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយសេចក្តីថ្លែងការណ៍រួមមួយ អាចនឹងត្រូវបានចេញផ្សាយ ក្នុងពេលឆាប់ៗនេះ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា