ជប៉ុន ថា ការបង្កើនសមត្ថភាពយោធា ជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ថា ការបង្កើនសមត្ថភាពយោធា ជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច

ជប៉ុន ថា ការបង្កើនសមត្ថភាពយោធា ជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច

តូក្យូ ៖ រដ្ឋាភិបាលជប៉ុនកំពុងបង្ហាញពីការបង្កើនសមត្ថភាពយោធាដ៏ឆាប់រហ័សរបស់ខ្លួន មិនត្រឹមតែជាមធ្យោបាយការពារប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងថែមទៀតផង ពោល គឺ តាមរយៈការផលិតអាវុធ ដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ នេះបើតាមឯកសារគោលនយោបាយការពារជាតិ ឬ white paper ចុងក្រោយបំផុតរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។

Advertisement

យោងតាមក្រសួងការពារជាតិ, ឯកសារគោលនយោបាយនេះសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យការពារជាតិផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល និងជីវភាពរស់នៅរបស់ប្រជាជន ហើយ សារនេះស្របគ្នានឹងការប្រើប្រាស់ការចំណាយជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងកម្រិតទូលំទូលាយរបស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច។

បើតាមឯកសារដដែល, ការវាយតម្លៃប្រចាំឆ្នាំលើការគំរាមកំហែងពីប្រទេសជិតខាងដូចជា ចិន រុស្ស៊ី និងកូរ៉េខាងជើង បានជំរុញឱ្យជប៉ុន ដែលត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដោយសារការកំណត់លើសកម្មភាពយោធាក្រោយសង្គ្រាមលោកលើកទី២, ស្រាប់តែងាកមកប្រើប្រាស់បច្ចេកវិទ្យា ផ្តល់មូលនិធិដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីៗ ឬ startups និង ប្រើប្រាស់គ្រឿងបន្លាស់ដែលមានលក្ខណៈពាណិជ្ជកម្ម ឱ្យកាន់តែច្រើន ក្នុងការផលិតអាវុធ។

បើតាម CNA, រដ្ឋាភិបាលជប៉ុនបានសម្រេចបាននូវកញ្ចប់ថវិកាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន ១២២,៣ ទ្រីលានយ៉េន ស្មើនឹង ៧៧៥ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេលរហូតដល់ខែមីនា ឆ្នាំ២០២៧ ហើយក្រោយមក បានបន្ថែមថវិកាជំនួយចំនួន ៣,១ ទ្រីលានយ៉េន។

ដោយឡែក កញ្ចប់ថវិកាការពារជាតិថ្មីភាគច្រើនត្រូវបានចំណាយទៅលើមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយជាង ១.០០០ គីឡូម៉ែត្រ, ការទិញដ្រូន និងសព្វាវុធគ្មានមនុស្សបើកផ្សេងៗទៀត ដែលជាប្រភេទអាវុធ ត្រូវបានអ៊ុយក្រែនប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា