ប្រធានាធិបតីបារាំង ៖ អឺរ៉ុប នឹងបង្កើនសម្ពាធ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីបារាំង ៖ អឺរ៉ុប នឹងបង្កើនសម្ពាធ រុស្ស៊ី

ប្រធានាធិបតីបារាំង ៖ អឺរ៉ុប នឹងបង្កើនសម្ពាធ រុស្ស៊ី

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ជាថ្មីកាលពីថ្ងៃ ពុធ ថា សហភាពអឺរ៉ុបនឹងបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែម ហើយពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា មនុស្ស ១៧នាក់ត្រូវបានសម្លាប់ដោយសារស្នាដៃកងទ័ពរុស្ស៊ីត្រឹមមួយយប់ប៉ុណ្ណោះ ។

Advertisement

មេដឹកនាំបារាំងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា នៅទីក្រុងកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន រុស្ស៊ីបានជ្រើសរើសម្តងទៀត ដើម្បីកំណត់គោលដៅលើជនស៊ីវិល ។ លោកថា គោលនយោបាយភេរវករ ដែលអនុវត្តការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន គឺជារឿងមិនអាចទទួលយកបានទេ ។

លោក Macron បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែបង់ថ្លៃ និងទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ដោយលោកបានអះអាងថា អឺរ៉ុបនឹងមិនចុះចាញ់ជាមួយភាពហត់នឿយ ឬការបំភិតបំភ័យឡើយ ហើយនឹងបន្តឈរនៅខាងអ៊ុយក្រែន ។

ប្រធានាធិបតីបារាំងមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងទៀតថា អឺរ៉ុប ព្រមទាំងដៃគូ នឹងបន្តបង្កើនសម្ពាធលើរុស្ស៊ី ជាពិសេសតាមរយៈទណ្ឌកម្មថ្មី ក៏ដូចជាពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដើម្បីឱ្យទីក្រុងកៀវអាចការពារខ្លួន និងការពារប្រជាជនរបស់ខ្លួន ។

ការអត្ថាធិប្បាយរបស់លោក Macron កើតឡើងក្រោយលោកប្រធានាធិបតី Zelensky កាលពីថ្ងៃ ពុធ និយាយថា មនុស្ស ១៧ នាក់ត្រូវបានសម្លាប់ និង ៤៤ នាក់រងរបួស ក្នុងការវាយប្រហារត្រឹមតែមួយយប់នៅទីក្រុងកៀវ និងតំបន់ជុំវិញ ។

យោងតាមលោក Zelensky, ការវាយប្រហារនេះ ភាគីរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងចំនួន ២៤ គ្រាប់ មីស៊ីល Tsirkon និង Oniks ចំនួន ៤ គ្រាប់ ព្រមទាំងយន្តហោះដ្រូនចំនួន ១១៥ គ្រឿង ដែលភាគច្រើនជាយន្តហោះដ្រូនពិឃាត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា