ទឹកពិសាហាយ-ធិច ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកពិសាហាយ-ធិច ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា

ទឹកពិសាហាយ-ធិច ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា

ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានចូលរួមឧបត្ថម្ភទឹកចំនួន ៩០០កេស នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦នេះ ដែលបានទាក់ទាញអ្នកចូលរួមរត់ប្រណាំងរហូតដល់ទៅប្រមាណ ៦៥០០នាក់ មានការកើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមលោក សែម ផល្លា ប្រធានគណៈកម្មការម៉ារ៉ាតុង។

Advertisement

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីបើកកម្មវិធីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅមុខប្រាសាទអង្គរវត្ត។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងអាជ្ញាធរជាតិអប្សរា រួមទាំងវត្តមាន កីឡាករ-កីឡាការិនីជាតិ ភ្ញៀវជាតិ-និងអន្តរជាតិ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវ​បរទេសមកពីជាង ៥១ប្រទេស លើ ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

ក្នុងនោះ ព្រឹត្តិការណ៍នៅឆ្នាំនេះមានអត្តពលិក និងអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៦,៥០០នាក់ មានការកើនឡើង ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥  ដោយមានអត្តពលិកខ្មែរចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស។ លើសពីនេះ ប្រទេសដែលមានអត្តពលិកចូលរួមច្រើនជាងគេ រួមមាន ចិន ២០១នាក់ ជប៉ុន ១០០នាក់ និងចក្រភពអង់គ្លេស ១០០នាក់។

បើតាមក្រសួងទេសចរណ៍កម្ពុជាបានសង្កត់ធ្ងន់ថា ការកើនឡើងនៃចំនួនអ្នកចូលរួម ជាពិសេសអត្តពលិកអន្តរជាតិ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនៅតំបន់អង្គរ និងរួមចំណែកជំរុញទេសចរណ៍កីឡា (Sports Tourism) ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងនាំយករូបភាពនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈទៅកាន់ពិភពលោកផងដែរ។

បន្ថែមពីលើនេះ ទឹកពិសាហាយ-ធិច (Hi-Tech) បានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦នេះ។ ក្រុមហ៊ុនទឹកពិសាហាយ-ធិច ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡា និងសុខុមាលភាពនៅកម្ពុជា តាមរយៈការចូលរួមរបស់ក្រុមហ៊ុនមិនត្រឹមតែជួយឱ្យព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះប្រព្រឹត្តទៅដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញវិស័យកីឡាជាតិលើកកម្ពស់ទេសចរណ៍ សកម្មភាពសប្បុរសធម៌ និងផ្សព្វផ្សាយវប្បធម៌ជាតិផងដែរ ខណៈវិស័យ​កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​វិស័យ​ការទូត និង​ទំនាក់ទំនង​អន្តជាតិ។

ម៉្យាងទៀត ការ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា បានឆ្លុះ​បញ្ចាំង​នូវ​ការ​រឹតចំណង​មិត្តភាព​កាន់តែ​ខ្លាំង សាមគ្គី​ភាព ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ចូលរួមទាំងអស់នៅជុំវិញពិភពលោក។ 

គួរជម្រាបថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ដែលប្រារព្ធឡើងកាលពីពេកលថ្មីៗនេះ មានអ្នកចូលរួមសរុបចំនួន ៦ពាន់៥រយនាក់ និងបានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកតាមរយៈចំណូលប្រមាណកន្លះលានដុល្លារក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ៕ អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ប៊ុន ពន្លឹក

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា