សោកនាដកម្មក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងហិង្សាក្នុងគ្រួសារនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សោកនាដកម្មក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងហិង្សាក្នុងគ្រួសារនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

សោកនាដកម្មក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងហិង្សាក្នុងគ្រួសារនៅស្រុកវាលវែង ខេត្តពោធិ៍សាត់


ក្រោយមន្ត្រីនគរបាល និងប្រជាការពារ៥នាក់ បាត់បង់ជីវិតក្នុងពេលចុះធ្វើអន្តរាគមន៍នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវរកប្រភពគ្រាប់បែក និងមុខសញ្ញាចែកចាយគ្រឿងញឿននៅក្នុងមូលដ្ឋាននោះ។

Advertisement

ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម ស សុខា ក៏បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានកើតហេតុនោះ រួមទាំងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ ដើម្បីយកផ្តន្ទាទាសតាមច្បាប់។

ឯកឧត្តមបានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ហើយចាត់ទុកថា សោកនាដកម្មក្នុងករណីនេះ ជាសារដាស់តឿនដល់ពលរដ្ឋទាំងអស់ថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា។

ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដែលផ្តើមចេញពីប្រពន្ធជនសង្ស័យបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចអំពីការរងអំពើហិង្សាពីប្តី។ ភ្លាមៗក្រោយពីទទួលបានដំណឹង នាយប៉ុស្តិ៍រដ្ឋបាលឃុំអូរសោម បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសរុបចំនួន ០៧នាក់ ទៅអន្តរាគម៍។

ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បានបំផ្ទុះគ្រាប់បែក បណ្តាលឲ្យពលីមន្ត្រីនគរបាលជាតិ និងប្រជាការពារសរុបចំនួន៥នាក់ស្លាប់ ក្នុងនោះក៏មានមេប៉ុស្តិ៍ផងដែរ រីឯប្រជាការពារម្នាក់ទៀតបានរងរបួស។ ដោយឡែក ជនបង្កក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ៕ សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា