សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក  

សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក  

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក ដោយប្រៀបធៀបការបង្រៀននៅសាលាជាមួយការអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្ពោធសមិទ្ធិផលនានាជានិមិត្តរូប នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងជាពិសេសអំពីការង្រៀនឲ្យមនុស្សទុកចិត្តលើខ្លួនឯង។

Advertisement

សម្ដេចធិបតីបានបន្ថែមទៀតថា ការបង្រៀនរបស់សាលាយោធានៅអាមេរិក គឺមិនមែនផ្តោតតែលើបច្ចេកទេសយោធាប៉ុណ្ណោះទេ តែផ្តោតទៅលើការបណ្ដុះឥរិយាបទយោធា ឲ្យទៅជាមេទ័ព ដែលចេះគិតគូរដោះស្រាយបញ្ហា​ដោយខ្លួនឯងផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ពោលគឺមិនត្រូវពឹងផ្អែកលើកត្តាខាងក្រៅនោះឡើយ។

សម្តេចធិបតីបញ្ជាក់ថា កាលនៅរៀន សិស្សមិនទាន់យល់ច្បាស់ពីគោលបំណងរបស់សាលានោះទេ ប៉ុន្ដែនៅពេលរៀនចប់ ហើយមកដឹកនាំគេ ទើបដឹងថា ការរៀបចំប្រព័ន្ធការងារ និងការរៀបចំប្រព័ន្ធអប់រំ ឬការរៀបចំមួយអង្គភាព គឺមានលក្ខណៈដូចគ្នា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា