ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរាជទូត មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងនោះក៏មានអកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាពលេចធ្លោ និងសោភ័ណភាពស្រស់ស្អាត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify នៅកម្ពុជា និងឈានទៅចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានក៏បានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ឈានមុខថ្មីៗ និងបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. និងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រប៊ែលហ្សិក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីផ្លាស់ប្តូរសាស្រ្តចារ្យ៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា