ចិន រឹតត្បិតនាំចេញសម្ភារៈប្រើបាន ២ យ៉ាង ពាក់ព័ន្ធយន្តហោះដ្រូនទៅកាន់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន រឹតត្បិតនាំចេញសម្ភារៈប្រើបាន ២ យ៉ាង ពាក់ព័ន្ធយន្តហោះដ្រូនទៅកាន់ អាមេរិក

ចិន រឹតត្បិតនាំចេញសម្ភារៈប្រើបាន ២ យ៉ាង ពាក់ព័ន្ធយន្តហោះដ្រូនទៅកាន់ អាមេរិក

ប៉េកាំង ៖ ប្រទេសចិនប្រកាសរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរបស់របរប្រើប្រាស់បានពីរយ៉ាង ដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក ឬដ្រូន ទៅកាន់សហរដ្ឋអាមេរិក ។

Advertisement

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា វិធានការនេះ ធ្វើឡើងមានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ក៏ដូចជាដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ រួមទាំងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ ។

ក្រសួងបន្ថែមថា ការនាំចេញយន្តហោះដ្រូន, សមាសធាតុសំខាន់ៗរបស់វា និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលរួមបញ្ចូលនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់របរប្រើបានពីរយ៉ាងរបស់ប្រទេសចិន នឹងត្រូវពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ នៅពេលមានគោលដៅនាំចេញទៅកាន់សហរដ្ឋអាមេរិក ។

ការនាំចេញបែបនេះ នឹងមិនមានសិទ្ធិទទួលបានការសម្រួលអាជ្ញាប័ណ្ណតទៀតទេ ខណៈដែលវិធានការរឹតបន្តឹងនេះ បានចូលជាធរចាប់ពីថ្ងៃទី៥ ខែសីហាតទៅ ។

ទន្ទឹមគ្នា មហាយក្សចិន ក៏បានដាក់បញ្ចូលក្រុមហ៊ុនចំនួន ៦ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មផងដែរ ។

ចំណាត់ការក្តៅរបស់ចិន ធ្វើឡើងដើម្បីឆ្លើយតបទណ្ឌកម្មពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានដាក់លើទីក្រុងប៉េកាំង ជុំវិញការនាំចេញមនុស្សយន្ត និងគ្រឿងបម្លាស់ ក្រោមហេតុផលព្រួយបារម្ភអំពីការងារបង្ខំលើសកម្លាំងពលកម្ម និងសន្តិសុខជាតិខ្លួន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា