ក្រសួងអប់រំ ប្រាប់ឲ្យបេក្ខជនប្រឡងបាក់ឌុបត្រៀមសម្ភារៈការពារទទឹកភ្លៀង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ប្រាប់ឲ្យបេក្ខជនប្រឡងបាក់ឌុបត្រៀមសម្ភារៈការពារទទឹកភ្លៀង​

ក្រសួងអប់រំ ប្រាប់ឲ្យបេក្ខជនប្រឡងបាក់ឌុបត្រៀមសម្ភារៈការពារទទឹកភ្លៀង​

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឲ្យបេក្ខជន និងគណៈមេប្រយោគរក្សាសុខភាពនិងត្រៀមសម្ភារៈ​ការពារភ្លៀងនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាឌុបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
 
ការរំលឹករបស់ក្រសួងអប់រំនេះ ធ្វើឡើងក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃទី១៥សីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍​សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។
 
ចំណែកនៅតំបន់ខ្ពង់រាបវិញ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
 
សម្រាប់តំបន់មាត់សមុទ្រ ក្នុងនោះមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
 
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥ម៉ឺន១ពាន់២៣៨នាក់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣ម៉ឺន៧ពាន់ ៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១ម៉ឺន៣ពាន់៧៩៣នាក់៕

Advertisement

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា