អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីវាយ អ៊ីរ៉ង់ តែម្នាក់ឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីវាយ អ៊ីរ៉ង់ តែម្នាក់ឯង

អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីវាយ អ៊ីរ៉ង់ តែម្នាក់ឯង

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបោះពាក្យសម្តីព្រមានទុកមុនកាលពីថ្ងៃ ពុធថា អ៊ីស្រាអែលបានតៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចាត់វិធានការយោធាជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ។

Advertisement

បើតាម Anadolu, លោក Netanyahu អះអាងថា អ៊ីស្រាអែលអាចនឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់តែម្នាក់ឯង បន្ទាប់ពីបានឮការនិយាយចេញពីមាត់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក Ahmad Vahidi ថា សាធារណៈរដ្ឋឥស្លាមមួយនេះ មានបំណងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

លោក Netanyahu សង្កត់ធ្ងន់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកសន្យាថា នឹងរារាំងមិនឱ្យអ៊ីរ៉ង់មានឱកាសទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយប្តេជ្ញាចិត្តធ្វើអ្វីៗគ្រប់យ៉ាងតាមអាចធ្វើបាន ដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល ។

ការព្រមានរបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari និយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ “ដំណាក់កាលសំខាន់” ដោយភាគីទាំងពីរបានផ្លាស់ប្តូរសេចក្តីព្រាងសំណើគ្នាទៅវិញទៅមក ។

លោក Al-Ansari គូសបញ្ជាក់ថា ការខិតខំព្យាយាមនៅតែបន្តធ្វើឡើងជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ជម្លោះតាមផ្លូវការទូតដោយសន្តិវិធី ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមដៃគ្នាបំផ្ទុះសង្គ្រាមប្រឆាំងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ មិនបង្អង់យូរ អ៊ីរ៉ង់បានបើកការវាយបកសងសឹកវិញភ្លាមៗ តាមរយៈការវាយប្រហារលើបណ្តាប្រទេសនានាក្នុងតំបន់ ដែលមានមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ។

បើតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់, ជម្លោះទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ានេះ បានសម្លាប់ជីវិតមនុស្សច្រើនជាង ៣,០០០ នាក់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា