ទីក្រុងមូស្គូ ចោទក្រុមសិទ្ធិមនុស្ស UN ថា លើកទឹកចិត្ត អ៊ុយក្រែន ឲ្យវាយប្រហារជនស៊ីវិល រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុងមូស្គូ ចោទក្រុមសិទ្ធិមនុស្ស UN ថា លើកទឹកចិត្ត អ៊ុយក្រែន ឲ្យវាយប្រហារជនស៊ីវិល រុស្ស៊ី

ទីក្រុងមូស្គូ ចោទក្រុមសិទ្ធិមនុស្ស UN ថា លើកទឹកចិត្ត អ៊ុយក្រែន ឲ្យវាយប្រហារជនស៊ីវិល រុស្ស៊ី

មូស្គូ ៖ ការបដិសេធមិនឆ្លើយតបជាសាធារណៈរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ OHCHR ចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើជនស៊ីវិលរុស្ស៊ី គឺស្មើនឹងការលើកទឹកចិត្តទីក្រុងកៀវឲ្យបន្តធ្វើសកម្មភាពបែបនេះ ។ នេះបើតាមការលើកឡើងរបស់បេសកកម្មអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ។

Advertisement

លោក Gennady Gatilov បេសកជនអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនិយាយថា «នេះគឺជាការលើកទឹកចិត្តដោយស្ងាត់ស្ងៀម ដល់កងទ័ពអ៊ុយក្រែន ឱ្យប្រព្រឹត្តការវាយប្រហារភេរវកម្មថ្មីៗទៀត នៅលើទឹកដីរុស្ស៊ី ។

លោកថា វិធីសាស្រ្តរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានលក្ខណៈលម្អៀងផ្នែកនយោបាយចំពោះជម្លោះនៅអ៊ុយក្រែនបែបនេះ គឺមិនអាចទទួលយកបានឡើយ»។

បើតាម Tass, ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ មកលើទីក្រុងកម្សាន្ត Arkhipo-Osipovka លើឆ្នេរសមុទ្រខ្មៅ របស់រុស្ស៊ី និងលើតំបន់កម្សាន្តមួយក្នុងភូមិ Kirillovka នៅលើឆ្នេរសមុទ្រ Azov ។

លោក Gennady Gatilov បញ្ជាក់ថា «ចាប់តាំងពីព្រឹត្តិការណ៍ដ៏សោកសៅទាំងនេះបានកើតឡើងមក មានរយៈពេលគ្រប់គ្រាន់ហើយសម្រាប់អង្គការសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាំងនោះតាមនីតិវិធី ។

យ៉ាងណា លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅតែស្ទាក់ស្ទើរក្នុងការថ្កោលទោសចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលប្រព្រឹត្តឡើង ដោយរដ្ឋាភិបាលរបស់លោក Zelensky ។

ជាមួយគ្នានេះ រុស្ស៊ីក៏ប្ដេជ្ញានឹងបន្តជំរុញស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិដើម្បីឱ្យឆ្លើយតបចំពោះព្រឹត្តិការណ៍ទាំងនេះ ជាពិសេសរដ្ឋាភិបាលទីក្រុងមូស្គូបានទទូចឱ្យលោក Volker Turk និងការិយាល័យរបស់លោក «ធ្វើការវាយតម្លៃដោយយុត្តិធម៌ និងមិនលម្អៀងចំពោះអំពើដ៏ឃោរឃៅរបស់រដ្ឋាភិបាលទីក្រុងកៀវមកលើរុស្ស៊ី»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា