លោក ត្រាំ បញ្ជាឲ្យហាមឃាត់ «ទេសចរណ៍សម្រាលកូន» នៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ បញ្ជាឲ្យហាមឃាត់ «ទេសចរណ៍សម្រាលកូន» នៅអាមេរិក

លោក ត្រាំ បញ្ជាឲ្យហាមឃាត់ «ទេសចរណ៍សម្រាលកូន» នៅអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិហាមឃាត់ ទេសចរណ៍សម្រាលកូន ឬ birth tourism នៅសហរដ្ឋអាមេរិក។

Advertisement

បើតាម Tass, លោក Stephen Miller អនុប្រធានបុគ្គលិកនៃសេតវិមានបានថ្លែងក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើឯកសារនេះថា នេះគឺជាការអនុវត្តមួយដែលជនបរទេសធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីសម្រាលកូន ដែលកូននោះ នឹងទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ។

យោងតាមមន្ត្រីអាមេរិកខាងលើ បុគ្គលដែលត្រូវបានចាត់ទុកថា មិនមានសិទ្ធិទទួលបានសញ្ជាតដោយស្វ័យប្រវត្តិទៀតនោះ រួមមាន ជនបរទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិក, សមាជិកនៃអង្គការភេរវកម្មបរទេស និងក្រុមមនុស្សមួយចំនួនធំដែលធ្វើសកម្មភាពតស៊ូមតិ ឬ ធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលបរទេស។

លោក Miller បានថ្លែងថា «បទបញ្ជាប្រតិបត្តិធានាថា មនុស្សមួយចំនួនធំដែលពីមុនអាចទទួលបានសញ្ជាតដោយសារការកើតនៅទីនេះ ឬ birthright citizenship ដោយមិនត្រឹមត្រូវនោះ នឹងលែងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនោះទៀតហើយ។

គួររម្លឹកថា តុលាការកំពូលសហរដ្ឋអាមេរិកធ្លាប់បានច្រានចោលការប៉ុនប៉ងពីមុនរបស់លោក ត្រាំ ក្នុងការកម្រិតសិទ្ធិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៅក្នុងសេចក្តីសម្រេចមួយ កាលពីចុងខែមិថុនា ក្រោយមានការតវ៉ាប្រឆាំង។

លោក ត្រាំ ចាត់ទុកថា ជាការសម្រេចដ៏គួរឱ្យសោកស្តាយបំផុត។ លោកបានមានប្រសាសន៍ថា«យើងកំពុងធ្វើការកែសម្រួលនានា ដោយសារតែវាមានភាពអយុត្តិធម៌ខ្លាំងណាស់»៕

ប្រភព ៖ AFP , Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា