អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឆ្លើយបំភ្លឺទៅភាគីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឆ្លើយបំភ្លឺទៅភាគីថៃ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឆ្លើយបំភ្លឺទៅភាគីថៃ

លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះមតិយោបល់របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ពាក់ព័ន្ធនឹងជម្លោះព្រំដែន និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា។
 
លោកបានបញ្ជាក់ថា តួលេខជនភៀសខ្លួនកម្ពុជាប្រមាណ ៦៥០,០០០នាក់ គឺបានមកពីរបាយការណ៍នានារបស់អង្គការសហប្រជាជាតិ ហើយការលើកឡើងរបស់លោកផ្តោតតែលើបញ្ហាសិទ្ធិមនុស្ស ដោយមិនពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យភាពដែនដីឡើយ។
 
អ្នករាយការណ៍ពិសេសបញ្ជាក់ថា មុននឹងធ្វើសេចក្តីថ្លែងការណ៍២ថ្ងៃ លោកក៏បានបញ្ជូនសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍មួយផ្នែកពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅឲ្យរដ្ឋាភិបាលថៃពិនិត្យមើលដែរ តែភាគីថៃមិនបានឆ្លើយតបអ្វីទាំងអស់។ ទោះបីយ៉ាងណា លោកនឹងបន្តទាក់ទងជាមួយរដ្ឋាភិបាលថៃទៀត មុនពេលបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែក្រោយ។
 
លោកបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយ ឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញ រស់នៅដោយសុវត្ថិភាព និងទទួលបានឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន។ លោកបង្ហាញឆន្ទៈធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះ ជាពិសេសបញ្ហាជនភៀសសឹក ដោយហេតុថា «សិទ្ធិមនុស្សមានសារសំខាន់ណាស់ មិនថាសម្រាប់ជាជនជាតិខ្មែរ ឬថៃនោះឡើយ»៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា