រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

នៅចំពោះមុខបណ្ដាអង្គទូតដែលបានអញ្ជើញចូលរួមក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្តអំពាវនាវឱ្យថៃអនុវត្តឲ្យបានពេញលេញប្រសិទ្ធភាព ហើយនិងអនុវត្តភ្លាមៗទៅនឹងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងទាំងស្រុង ដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។

Advertisement

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា មានតែដំណោះស្រាយដោយសន្តិភាពវិធីយុអង្វែងទេដែលអាចធ្វើឲ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាមានមោទនភាពណាដែលបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍។ កម្ពុជាមិនត្រឹមតែអនុវត្តយ៉ាងភ្ជាប់ខ្ជួនទៅលើឯកសារធម្មនុញ្ញអាស៊ាននិងឯកសារកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺបានគោរពទាំងស្រុងទៅលើឯកសារសំខាន់ទាំងពីរនេះ គឺមានតែដំណោះស្រាយដោយសន្តិវិធីយុអង្វែងទេ ដែលអាចធ្វើឱ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាបានមានសុភមង្គល៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា