អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

Advertisement

សេចក្តីថ្លែងការណ៍របស់​លោក Thomas Andrews បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ចំពោះមតិយោបល់ជុំវិញ​សេចក្តីថ្លែង​ការណ៍របស់លោក ពិសេសពីភាគីរដ្ឋាភិបាលថៃ។ លោកបានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងផ្នែកខ្លះនៃ​សេចក្តីថ្លែងការណ៍​ទាក់ទងនឹងជម្លោះព្រំដែន និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា ជូនទៅរដ្ឋាភិបាលថៃចំនួន២ថ្ងៃ មុនការចេញផ្សាយផ្លូវការ។ ទោះជាមិនបានទទួលការឆ្លើយតបមុនពេលចេញផ្សាយក៏ដោយ ក៏លោកនៅតែបើកចំហចិត្តក្នុងការពិភាក្សាផ្លាស់ប្តូរទស្សនៈ​ជាមួយភាគីថៃជានិច្ច។

ទាក់ទិននឹងករណីដែលមន្ត្រីថៃបានជំទាស់ជាសាធារណៈ លើតួលេខប្រជាជន​កម្ពុជា​ប្រមាណ ៦៥០,០០០នាក់ ដែលត្រូវបាន​ផ្លាស់ទីលំនៅដោយសារជម្លោះ ព្រមទាំងការអះអាងថាអ្នកខ្លះបានរស់នៅលើទឹក​ដីថៃនោះ លោកអ្នករាយការណ៍ពិសេស​បានបំភ្លឺថា ប្រភពតួលេខប្រជាជន ៦៥០,០០០ នាក់នេះ គឺត្រូវបានដកស្រង់ចេញពីរបាយការណ៍ផ្លូវការ​របស់អង្គការសហ​ប្រជាជាតិ។ ចំពោះគោលជំហរនៃការលើកឡើងអំពីប្រជាជនផ្លាស់ទីលំនៅ គឺផ្អែកលើក្តីបារម្ភផ្នែកសិទ្ធិមនុស្សសុទ្ធសាធ ដោយមិន​ពាក់ព័ន្ធ ឬគិតគូរលើការទាមទារទឹកដីដែលមានជម្លោះនោះឡើយ។

លោក ថូម៉ាស់ អាន់ឌ្រូស បានបន្ថែមថា នៅខែមុខ លោកនឹងរៀបចំបញ្ចប់របាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលរៀបចំនេះ លោកនឹងទាក់ទងទៅ​រដ្ឋាភិបាល​ថៃម្តងទៀត ដោយសង្ឃឹមថានឹងមានជំនួបពិភាក្សាជាមួយមន្ត្រីថៃ ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍​ចុងក្រោយត្រូវបានបោះពុម្ពផ្សាយ។

ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺមានសារៈសំខាន់ណាស់ ដែលការធ្វើ ដូច្នេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ រស់នៅក្នុង​បរិយាកាសប្រកបដោយស្ថិរភាព និងសុវត្ថិភាព ព្រមទាំងអាចទាញយកផលប្រយោជន៍ពីឱកាស​សេដ្ឋកិច្ចដែល​ការធ្វើពាណិជ្ជកម្មតាមព្រំដែនអាចផ្តល់ជូន៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា