ឥណ្ឌាជោគជ័យបាញ់សាកល្បងមីស៊ីលបាលីស្ទិកហោះចម្ងាយ ៤,០០០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌាជោគជ័យបាញ់សាកល្បងមីស៊ីលបាលីស្ទិកហោះចម្ងាយ ៤,០០០ គីឡូម៉ែត្រ

ឥណ្ឌាជោគជ័យបាញ់សាកល្បងមីស៊ីលបាលីស្ទិកហោះចម្ងាយ ៤,០០០ គីឡូម៉ែត្រ

ញូវដែលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃ ព្រហស្បតិ៍ បានទទួលជោគជ័យទាំងស្រុង ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Agni-4 ដែលអាចហោះក្នុងចម្ងាយប្រហែល ៤,០០០ គីឡូម៉ែត្រ ចេញពីទីតាំងបាញ់សាកល្បងក្នុងតំបន់ Chandipur នៃរដ្ឋOdisha ។
 
មន្រ្តីក្រសួងការពារជាតិឥណ្ឌាសុំមិនបញ្ចេញឈ្មោះ និយាយថា ការបាញ់សាកល្បងនេះ ត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងកម្លាំងយុទ្ធសាស្ត្រ ហៅកាត់ថា SFC របស់ឥណ្ឌា ដោយបានផ្ទៀងផ្ទាត់ និងបញ្ជាក់យ៉ាងជោគជ័យនូវរាល់ប៉ារ៉ាម៉ែត្របច្ចេកទេស និងប្រតិបត្តិការទាំងអស់របស់មីស៊ីល Agni-4 ។
 
បើតាម Times of India, លក្ខណៈពិសេសនៃមីស៊ីលបាលីស្ទិក Agni-4 អាចរត់ក្នុងចម្ងាយចាប់ពី ៣,៥០០ ទៅ ៤,០០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,០០០ គីឡូក្រាម ទាំងគ្រាប់បែកធម្មតា និងនុយក្លេអ៊ែរ ។
 
មីស៊ីលបាលីស្ទិកកម្រិតមធ្យមនេះ ប្រើប្រាស់ម៉ាស៊ីនរ៉ុក្តែតឥន្ធនៈរឹងចំនួនពីរ និងអាចបាញ់ចេញពីប្រព័ន្ធបាញ់ចល័តដីគោក ជាពិសេសវាត្រូវបានបំពាក់ដោយប្រព័ន្ធរុករកកម្រិតខ្ពស់ និងប្រព័ន្ធគ្រប់គ្រងឌីជីថល ដើម្បីធានាភាពត្រឹមត្រូវខ្ពស់បំផុត ។
 
យោងតាមក្រសួងការពារជាតិឥណ្ឌា, ភាពជោគជ័យកើតចេញពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិក Agni-4 បានឆ្លុះបញ្ចាំងពីការពង្រឹងសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាយោធាទំនើបៗ ក៏ដូចជាបង្ហាញពីសមត្ថភាពវាយប្រហារដ៏ជាក់លាក់ចម្ងាយឆ្ងាយរបស់ឥណ្ឌា ដែលកំពុងពង្រីកខ្លួន ។
 
គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តចុងក្រោយនេះរបស់ឥណ្ឌា កើតឡើងបន្ទាប់ពីប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ បានប្រកាសទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកចម្ងាយធម្យម Agni-4 ដូចគ្នា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ៕
 
ប្រភព ៖ Times of India ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា