អ្នកជំនាញថៃ៖ រដ្ឋាភិបាលថៃដោះស្រាយជម្លោះតាមបែប «ស្វាដោះសំណាញ់» និងប្រឈមបាត់បង់ប្រៀបលើឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថៃ៖ រដ្ឋាភិបាលថៃដោះស្រាយជម្លោះតាមបែប «ស្វាដោះសំណាញ់» និងប្រឈមបាត់បង់ប្រៀបលើឆាកអន្តរជាតិ

អ្នកជំនាញថៃ៖ រដ្ឋាភិបាលថៃដោះស្រាយជម្លោះតាមបែប «ស្វាដោះសំណាញ់» និងប្រឈមបាត់បង់ប្រៀបលើឆាកអន្តរជាតិ

ក្នុងអត្ថបទវិភាគដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សុរៈឆាត បំរុងសុខ អ្នកជំនាញផ្នែក ទំនាក់ ទំនង អន្តរជាតិ និងសន្តិសុខនិងជាអ្នកវិភាគល្បីឈ្មោះរបស់ប្រទេសថៃ បានលើកឡើងថា ជម្លោះ រវាងថៃ និងកម្ពុជាកាន់តែ មាន ភាពស្មុគស្មាញ ឡើង តាមរយៈ «សង្គ្រាមពាក្យសម្តី» នៅលើសមរភូមិប្រព័ន្ធផ្សព្វផ្សាយ ។ ទោះជា យ៉ាងណាលោកបាន គូស បញ្ជាក់ថា យ៉ាងហោចណាស់ សង្គ្រាមពាក្យសម្តីនេះមិនទាន់ឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ឬបាត់បង់ជីវិតដូចកាល ពីឆ្នាំ២០២៥ នោះឡើយ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ ប្រទេស ថៃ លោក សុរៈឆាត បំរុងសុខ បានរិះគន់ធ្ងន់ៗទៅ រដ្ឋាភិបាល ថៃបច្ចុប្បន្នបានផ្តល់អាទិភាពខ្លាំងពេកលើ «នយោបាយក្នុងស្រុក» និងការយកចិត្តក្រុមជាតិនិយមជ្រុល ជាជាងការ ឈរ លើហេតុផល និងភស្តុតាងរឹងមាំ ដែលធ្វើឱ្យការដោះស្រាយបញ្ហាអន្តរជាតិរវាងកម្ពុជា និងថៃ ប្រៀបបាននឹង «ស្វាដោះ សំណាញ់» ហើយអាចធ្វើឱ្យប្រទេស ថៃកាន់តែខាតបង់ប្រៀបលើឆាកអន្តរជាតិ។

Advertisement


លោក សុរៈឆាត បានចង្អុលបង្ហាញពីចំណុចខុសឆ្គងធំៗនៃជំហររបស់ រដ្ឋាភិបាលថៃតាមរយៈលោក ស៊ីហាស័ក្ដិ ភួងកេតកែវ រដ្ឋមន្ត្រី ការបរទេសថៃ ដែលព្យាយាមជំរុញការប្រើប្រាស់ផែនទីយោធាខ្នាត ១លើ៥០ពាន់ ខណៈកម្ពុជាស្នើអង្គការសហប្រជាជាតិ ទទួលស្គាល់ ផែនទីខ្នាត ១លើ២០០ពាន់។លោកបានបញ្ជាក់ថា ផែនទីយោធាខ្នាត ១លើ៥០ពាន់ មិនអាចយកទៅប្រើ ជា មូលដ្ឋាន តស៊ូផ្លូវច្បាប់អន្តរជាតិ បាន ឡើយ ហើយថែមទាំងមានការបញ្ជាក់នៅគែមផែនទីស្រាប់ថា មិនមែនជាឯកសារ យោង ខ្សែព្រំដែនទេ។ លើសពីនេះ ព្រំដែនថៃ-ឡាវ ក៏ត្រូវបានអនុវត្តដោយប្រើផែនទីខ្នាត ១លើ២០០ពាន់ ដូចគ្នាផងដែរ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បានអំពាវនាវឱ្យមន្ត្រី រាជការ អាជីពនៃអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ព្រមទាំងនាយកដ្ឋានផែនទីយោធា មានភាពក្លាហានក្នុងការផ្តល់ ព័ត៌មាន ត្រឹមត្រូវជូនរដ្ឋមន្ត្រីការបរទេសថៃ ព្រោះការថ្លែងព័ត៌មាន មិនពិតអំពីផែនទីពីសំណាក់លោក ស៊ីហាស័ក្តិ ភួងកេតកែវ មានតែ ធ្វើឱ្យរូបភាពរបស់ថៃកាន់តែអាក្រក់ និងបង្ហាញថាថៃមិនគោរព វិធានអន្តរជាតិ។

បើតាមអ្នកជំនាញថៃ ការដែលថៃទាមទារឱ្យមានការចរចាទ្វេភាគី មុនឈាន ដល់ដំណើរការសម្រុះសម្រួលដោយបង្ខំ គឺជាការប៉ះ ទង្គិចនឹងទង្វើខ្លួនឯង ព្រោះថៃខ្លួនឯងជាអ្នកប្រកាសលុបចោល អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជា ក្របខ័ណ្ឌចរចាទ្វេភាគី។ ទង្វើនេះបានបើកផ្លូវឱ្យកម្ពុជាដាក់សម្ពាធ ថៃចូលក្នុងដំណើរការសម្រុះសម្រួល ដោយបង្ខំដោយចៀស មិនរួច។

ដោយឡែកការដែលថៃស្នើពិភាក្សាបញ្ហាសមុទ្រមុនបញ្ហាព្រំដែនគោក និងការមិនឆ្លើយតបលើការអំពាវនាវប្រជុំគណៈកម្មការ ចម្រុះខណ្ឌ សីមាព្រំដែនគោក (JBC) ស្មើនឹងរដ្ឋាភិបាលថៃបានបិទទ្វារយន្តការ JBC ដោយខ្លួនឯង ហើយធ្វើឱ្យការដោះស្រាយ បញ្ហាតាមព្រំដែន អូសបន្លាយពេលយូរដោយគ្មានភាពច្បាស់លាស់។

អ្នកជំនាញសន្តិសុខរូបនេះបានព្រមានរដ្ឋាភិបាលថៃថា ប្រសិនបើ នៅមានស្មារតីពិចារណា គួរបញ្ឈប់ការរុញច្រានឱ្យកើតមាន «សង្គ្រាមជុំទី៣» ព្រោះវាមិនបានផ្តល់ផលចំណេញផ្នែកយុទ្ធសាស្ត្រ ណាមួយដល់ថៃឡើយ មានតែធ្វើឱ្យចាញ់ប្រៀបលើឆាក អន្តរជាតិ បន្ថែមទៀត។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពមិន ត្រូវក្លាយ ជា «ជនរងគ្រោះ» ឬជា «ពពែទទួលបាប» នៃចរន្តជាតិនិយម និងល្បែងនយោបាយរបស់អ្នកនយោបាយថៃឡើយ ។

ទាក់ទងនឹងការវិភាគរបស់អ្នកជំនាញថៃរូបទទួលបានការចាប់អារម្មណ៍ពីសម្តេចតេជោ ហ៊ុន សែន ។សម្ដេច បានចែក រំលែក អត្ថបទ វិភាគ របស់អ្នកជំនាញថៃទាំងស្រុងដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ពិចារណា និងស្វែង យល់ដោយខ្លួនឯង ដោយ មិនបានធ្វើការអត្ថាធិប្បាយ ៕


 ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា