អ៊ីរ៉ង់ ៖ «ការគំរាមវាយប្រហាររបស់លោកត្រាំ រួចក៏លុបចោលវិញ» ជាឆាកល្ខោនដដែលៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ៖ «ការគំរាមវាយប្រហាររបស់លោកត្រាំ រួចក៏លុបចោលវិញ» ជាឆាកល្ខោនដដែលៗ

អ៊ីរ៉ង់ ៖ «ការគំរាមវាយប្រហាររបស់លោកត្រាំ រួចក៏លុបចោលវិញ» ជាឆាកល្ខោនដដែលៗ

តេហេរ៉ង់ ៖ ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់យ៉ាងខ្លាំងចំពោះ ការទូតដែលខ្លួនហៅថា បែបសម្ដែងឆាកល្ខោនដដែលៗ របស់អាមេរិក ដោយសំដៅលើទម្លាប់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រកាសពីការវាយប្រហាររួចហើយ បន្ទាប់មក ក៏លុបចោលវិញ។

Advertisement

ប្រធានសភាអ៊ីរ៉ង់ និងជាប្រធានក្រុមអ្នកចរចាជាមួយសហរដ្ឋអាមេរិក
លោក Mohammad Bagher Ghalibaf បានសរសេរ នៅលើបណ្តាញសង្គម X ហាក់ចំអកដាក់លោកត្រាំថា «ការវាយប្រហារដ៏ធំមួយនឹងកើតឡើង… ចាំសិន.. មិនបាច់ទេ ពួកគេចង់ចរចា។ នោះហើយគឺជាល្បែងការទូតបែបសម្ដែងដែលធ្វើឡើងដដែលៗ»។

លោក Ghalibaf បានលើកឡើងថា ការប្រើប្រាស់អាកប្បកិរិយាគំរាមកំហែង, ការមិនគោរពពាក្យសន្យា និង ព័ត៌មានមិនពិត គឺជា «យុទ្ធសាស្ត្រដែលបរាជ័យ»។

លោកបានបន្ថែមថា «ចូរទទួលស្គាល់ការពិត និងបំពេញតាមការសន្យារបស់អ្នក។ យើងមិនត្រូវការការសម្ដែងទៀតទេ»។

បើតាម anadolu, កាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងធ្ងន់ធ្ងរ ដោយព្រមានថា លោកអាចនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ស្ពាន និង រោងចក្រថាមពលអគ្គិសនី។ ក្រោយមក លោកបាននិយាយថា លោកបានផ្អាកការវាយប្រហារទាំងនោះ ដោយសារអ៊ីរ៉ង់បានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន ការថយចុះនៃស្តុកគ្រាប់រ៉ុក្កែតស្ទាក់ចាប់ ក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់លោកក្នុងការផ្អាកការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ផងដែរ៕

ប្រភព ៖ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា