អូម៉ង់ និង អ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀង បើកច្រកសមុទ្រហ័រមូស ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូម៉ង់ និង អ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀង បើកច្រកសមុទ្រហ័រមូស ឡើងវិញ

អូម៉ង់ និង អ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀង បើកច្រកសមុទ្រហ័រមូស ឡើងវិញ

បរទេស ៖ អ៊ីរ៉ង់ និង អូម៉ង់ សម្រេចបានកិច្ចព្រមព្រៀង ឈានទៅបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

បណ្តាញព័ត៌មាន Al Hadath និង Al Arabiya បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពព័ត៌មានជាន់ខ្ពស់បញ្ជាក់ថា ប្រទេសក្បែរខាងទាំងពីរបានសម្រេចលើចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ សម្រាប់រយៈពេល ៦០ថ្ងៃ ហើយ កិច្ចព្រមព្រៀង ដែលនៅត្រូវការការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់មួយនេះ អាចនឹងត្រូវបានប្រកាស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ប្រភពដដែលបានបញ្ជាក់ថា នឹងមិនមានការគិតថ្លៃឆ្លងកាត់ ឬ ថ្លៃសេវាកម្មណាមួយឡើយ ហើយភាគីនានាក្នុងតំបន់អាចចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីន និងនីតិវិធីបច្ចេកទេសផ្សេងៗ។

ប្រភពទាំងនោះបានបន្ថែមថា បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានអនុម័ត សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងត្រឡប់ទៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីសន្តិភាពរបស់ពួកគេវិញ ហើយនឹងចាប់ផ្តើមអនុវត្តចំណុចទី៥ ដែលទាក់ទងនឹងការបើកច្រកសមុទ្រឡើងវិញ និងការធានាសុវត្ថិភាពនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្ម។

បើតាម Xinhua, អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រនេះ បន្ទាប់ពីមានការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ទៅលើទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា