អាមេរិក ធ្វើសមយុទ្ធដ្រូនបាញ់គ្រាប់ពិតលើកដំបូងនៅ កូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ធ្វើសមយុទ្ធដ្រូនបាញ់គ្រាប់ពិតលើកដំបូងនៅ កូរ៉េខាងត្បូង

អាមេរិក ធ្វើសមយុទ្ធដ្រូនបាញ់គ្រាប់ពិតលើកដំបូងនៅ កូរ៉េខាងត្បូង

សេអ៊ូល ៖ កងម៉ារីនអាមេរិក នៅថ្ងៃ ព្រហស្បតិ៍ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនបញ្ជាមើលតាមវ៉ែនតា ដែលហៅកាត់ថា FPV នៅលើទ្វីបកូរ៉េ ហើយបានវាយប្រហារចំគោលដៅយ៉ាងជាក់លាក់ អំឡុងពេលហាត់ហ្វឹកហ្វឺនរួមគ្នានៅកូរ៉េខាងត្បូង ។

Advertisement

បើតាម Anadolu, យន្តហោះដ្រូន FPV ដែលគេប្រើប្រាស់យ៉ាងសកម្មក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ ជាប្រភេទដ្រូនឈ្លបយកការណ៍ និងវាយប្រហារចម្ងាយឆ្ងាយ បញ្ជាពីចម្ងាយដោយប្រើប្រាស់វ៉ែនតា ។

ចំណុចពិសេសរបស់ដ្រូន FPV គឺវាអាចពាំអាវុធប្រឆាំងរថពាសដែក និងវាយប្រហារសម្ភារៈសឹករបស់សត្រូវ ក៏ដូចជាបំបាក់កម្លាំងទ័ពគូរជម្លោះ ។

យោងតាម Yonhap, ការហាត់ហ្វឹកហ្វឺនរបស់កងម៉ារីនអាមេរិក ធ្វើឡើងនៅឯមជ្ឈមណ្ឌលបាញ់គ្រាប់ពិត Rodriguez ក្នុងទីក្រុង Pocheon មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសបងប្អូនកូរ៉េទាំងពីរ ។

អំឡុងល្បែងសង្គ្រាមនេះ កងម៉ារីនអាមេរិកបានហាត់សមប្រហារដោយប្រើប្រាស់យន្តហោះដ្រូន FPV ចំនួន ៦ គ្រឿង ហើយដ្រូនទាំងអស់បានរត់បុកកម្ទេចចំជំរុំក្លែងក្លាយ ដែលមានចម្ងាយប្រហែល ៩០០ ម៉ែត្រ ដោយជោគជ័យ ។

ទន្ទឹមគ្នា កងម៉ារីនអាមេរិកនិយាយថា ការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយកងទ័ពជើងគោកកូរ៉េខាងត្បូង និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទ្វេភាគី ដើម្បីពង្រឹងសមត្ថភាពយោធាត្រៀមប្រយុទ្ធក្នុងសង្គ្រាមរួមគ្នារវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា