កង្វះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាង ១២៥លានដុល្លារក្នុង១ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កង្វះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាង ១២៥លានដុល្លារក្នុង១ឆ្នាំ

កង្វះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាង ១២៥លានដុល្លារក្នុង១ឆ្នាំ

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិ​ភពលោក ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះនៃទិន្នផលសរុប ដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ យោងតាមស្ថានទូត ការខ្វះខាតសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ធ្វើឱ្យ​កម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។
 
ដើម្បីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកលមានចំណែកពី ២០ទៅ ២៥ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានេះ។
 
ជាមួយគ្នានេះ ប្រទេសអូស្ត្រាលីប្តេជ្ញាបន្តជួយទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាពផងដែរ។
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា សព្វថ្ងៃ កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២សហគ្រាស ក្នុងនោះសហគ្រាសមធ្យមមានចំនួន ៦ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចន្លោះពី ៧ពាន់តោនទៅ ១ម៉ឺន៤ពាន់តោនក្នុងមួយឆ្នាំ។ ខេត្តដែលមានរោងចក្រកែច្នៃច្រើនជាងគេ គឺខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
 
ដើម្បីជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក រាជរដ្ឋាភិបាលបានសម្រេចបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីប្រមូលផ្ដុំការវិនិយោគរោងចក្រសម្រាប់កែច្នៃគ្រប់ប្រភេទនៅទីនោះ ដោយរដ្ឋនឹងជួយគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ការកែច្នៃក្នុងស្រុកនឹងជួយបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីរកម្ពុជា។
 
ក្នុងឆមាសទី១ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់​ទីផ្សារអន្តរ​ជាតិ​ជាង ១លាន ៣ម៉ឺតោន ដោយទទួលបានចំណូល ១ ៧៥១ លានដុល្លារ កើនឡើងជិត ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូល​ផល​ស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា៕

Advertisement

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា