តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ កម្ពុជានាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ កម្ពុជានាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ កម្ពុជានាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។
 
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឲ្យបណ្ដាញសារព័ត៌មាន AMS បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចូលទឹកដោះគោស្រស់ជាង ៤៧លានតោន ដែលមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារអាមេរិក។
 
បើតាមក្រសួងពាណិជ្ជកម្ម ទឹកដោះគោ​ភាគច្រើន​ត្រូវ​បាននាំចូល​ពីក្រៅប្រទេសដូចជា ​ម៉ាឡេស៊ី វៀតណាម អាមេរិក សិង្ហបុរី អូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ដាណឺម៉ាក ថៃ និងកូរ៉េខាងត្បូងជាដើម។
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា តម្រូវការទឹកដោះគោស្រស់នៅកម្ពុជា នាពេលបច្ចុប្បន្ន ហក់ឡើងខ្ពស់ ដោយសារកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា មានចំនួនតិច ខណៈតម្រូវការទឹកដោះគោសម្រាប់កុមារ និងចំនួនហាងកាហ្វេក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់។
 

អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ យល់ឃើញថា កម្ពុជាគួរតែជំរុញ និងលើកទឹកចិត្តការវិនិយោគឧស្សាហកម្មទឹកដោះគោស្រស់ដោយខ្លួនឯងឲ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ។
 
ដោយឡែក លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទីក្រុមហ៊ុនគិរីសួរ បានកត់សម្គាល់ពីភាពរីកចម្រើននៃឧស្សាហកម្មផលិតទឹកដោះគោស្រស់ក្នុងស្រុក ប៉ុន្តែ លោកយល់ឃើញថា រយៈពេល ៣ ទៅ ៥ឆ្នាំទៀត ទើបកសិដ្ឋានក្នុងស្រុកអាចផលិតផលទឹកដោះគោស្រស់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯងបាន។
 
 
បច្ចុប្បន្ន កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗ ចំនួន៤ ​​ប៉ុណ្ណោះ ដែលអាចផលិតទឹកដោះគោស្រស់ជាង១ម៉ឺន៣ពាន់លីត្រក្នុងមួយថ្ងៃ ឬស្មើនឹង ៥លានលីត្រក្នុងមួយឆ្នាំ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗ ទាំង៤ រួមមាន៖ កសិដ្ឋានអូម៉ កសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូហ្វាម និងកសិដ្ឋានក្នុងឧទ្យានជាតិ ឫស្សីត្រឹប។

ក្នុងពេលឆាប់ៗខាងមុខ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះខ្នាតយក្សមួយទៀត ដែលស្ថិតលើផ្ទៃដី ១ពាន់ហិកតា នៅក្នុងខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគប្រមាណ ៦៨លានដុល្លារពីប្រទេសម៉ាឡេស៊ី។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងបង្កើតឱកាសការងារជាច្រើន ដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជា ជំរុញវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
 
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ កម្ពុជា បាននាំចូលទឹកដោះគោស្រស់​គិតជាទឹកប្រាក់ជាង ៥៦លានដុល្លារ កើនឡើង ១៩លាន​ដុល្លារ ធៀបនឹងឆ្នាំ ២០២៤៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា