អ្នករាយការណ៍ពិសេស UN បើកទ្វារទទួលមតិយោបល់របស់ថៃ ជុំវិញបញ្ហាជនភៀសសឹក និងសិទ្ធិមនុស្សនៅព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេស UN បើកទ្វារទទួលមតិយោបល់របស់ថៃ ជុំវិញបញ្ហាជនភៀសសឹក និងសិទ្ធិមនុស្សនៅព្រំដែន

អ្នករាយការណ៍ពិសេស UN បើកទ្វារទទួលមតិយោបល់របស់ថៃ ជុំវិញបញ្ហាជនភៀសសឹក និងសិទ្ធិមនុស្សនៅព្រំដែន

លោក ថម អែនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើការបកស្រាយជុំវិញការច្រានចោលរបស់ប្រទេសថៃជុំវិញអព្យាក្រឹតភាពរបស់លោកក្នុងការរាយការណ៍ពីស្ថានភាពជនភៀសសឹកកម្ពុជា។ លោកបញ្ជាក់ថា មុនពេលសេចក្តីថ្លែងការណ៍ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោកបានផ្ញើសេចក្តីព្រាងទៅឱ្យភាគីថៃ២ថ្ងៃមុនដែរ ប៉ុន្តែភាគីថៃពុំបានឆ្លើយតបឡើយ។

Advertisement

ប៉ុន្តែក្រោយការផ្សព្វផ្សាយជាសាធារណៈ ភាគីថៃបានចោទលោកថាស្តាប់តែភាគីកម្ពុជា ជាពិសេសជុំវិញតួលេខប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារជម្លោះព្រំដែន។

ឆ្លើយតបទៅនឹងការបដិសេធរបស់ភាគីថៃ លោក ថម អែនឌ្រូស បាននិយាយថា តួលេខនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍នានារបស់អង្គការសហប្រជាជាតិ។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា លោកនឹងបន្តទាក់ទងជាមួយរដ្ឋាភិបាលថៃទៀត មុនពេលបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែក្រោយ។ លោកប្រកាសស្វាគមន៍ចំពោះការផ្តល់មតិយោបល់ពីភាគីថៃ។

លោក ថម អែនឌ្រូស បានបង្ហាញការប្តេជ្ញាចិត្តចង់ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះ រួមទាំងការផ្លាស់ទីលំនៅឋានរបស់ជនស៊ីវិល ពីព្រោះមិនថា ប្រជាជនកម្ពុជា ឬថៃនោះទេ សិទ្ធិមនុស្សមានសារៈសំខាន់។

លោកបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយ ឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញ រស់នៅដោយសុវត្ថិភាព និងទទួលបានឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរូបនេះបានបញ្ជាក់ថា តាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា