ឯកឧត្តម ប្រាក់ សុខុន ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាពាក់ព័ន្ធផ្ទាល់នឹងអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ប្រាក់ សុខុន ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាពាក់ព័ន្ធផ្ទាល់នឹងអាស៊ាន

ឯកឧត្តម ប្រាក់ សុខុន ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាពាក់ព័ន្ធផ្ទាល់នឹងអាស៊ាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនអាចចាត់ទុកគ្រាន់តែជាបញ្ហាទ្វេភាគីតែមួយនោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធដោយផ្ទាល់ផងដែរនឹងអាស៊ាន។
 
ក្នុងពិធីបង្ហូតទង់អាស៊ានដើម្បីអបអរសាទរខួបលើកទី៥៩នៃការបង្កើតអាស៊ាន ដែលរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ប្រមុខការទូតកម្ពុជាបានរំលឹកថា គោលការណ៍គ្រឹះរបស់អាស៊ានគឺការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យនិងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ការលះបង់ចោលនូវការគំរាមកំហែងឬការប្រើប្រាស់កម្លាំង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
 
សម្រាប់ឯកឧត្តម ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាការសាកល្បងចំពោះការប្តេជ្ញាចិត្តរួមរបស់អាស៊ានចំពោះគោលការណ៍ទាំងនេះ។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ទៀតថា មានតែដំណោះស្រាយដែលត្រឹមត្រូវ ដោយសន្តិវិធី និងមាននិរន្តរភាពប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្បែរខាងគ្នា ក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
 
ហេតុដូច្នេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព នូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញភ្លាមៗនូវការងារវាស់វែង និងការបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ព្រមទាំងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹក ទៅកាន់ផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
 
ជាចុងក្រោយ រដ្ឋមន្រ្តីការបរទេសកម្ពុជាបានអំពាវនាវឱ្យអាស៊ានរួមគ្នាធានាថា អ្នកជំនាន់ក្រោយៗអាចរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរក្សាបាននូវសន្តិភាពផ្ទៃក្នុង មានទំនុកចិត្តលើអត្តសញ្ញាណរបស់ខ្លួន និងមានសមត្ថភាពក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង៕
 

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា