ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ១០លានដុល្លារ បង្កើតរោងចក្រកែច្នៃអំបិលក្នុងខេត្តកំពង់ស្ពឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ១០លានដុល្លារ បង្កើតរោងចក្រកែច្នៃអំបិលក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ១០លានដុល្លារ បង្កើតរោងចក្រកែច្នៃអំបិលក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនក្នុងស្រុកមួយ បានបោះទុនវិនិយោគជាង ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ ដែលជាសញ្ញាវិជ្ជមានក្នុងការជំរុញវិស័យអំបិលកម្ពុជា ឱ្យកាន់តែរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 
ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម«គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
 
ការវិនិយោគនេះត្រូវបានមើលឃើញថាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ ស្របពេលដែលអំបិលត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្ត្រ និងជាទំនិញជាតិរបស់កម្ពុជា។ ខណៈកន្លងមក វិស័យអំបិលនៅកម្ពុជា ជាពិសេសនៅខេត្តកំពត និងកែប បានជួបប្រទះបញ្ហាប្រឈមមួយចំនួន។
 
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកដំណើរការរោងចក្រកែច្នៃអំបិលនេះ ដោយរំពឹងថានឹងជួយកាត់បន្ថយការនាំចូលអំបិលពីបរទេស និងលើកកម្ពស់គុណភាពអំបិលក្នុងស្រុក ដែលមានគុណភាពល្អ។
 
បើតាមលោក ប៊ុន ណារិន ទីផ្សារអំបិលកម្ពុជាឆ្នាំនេះ ហាក់ល្អប្រសើរជាងឆ្នាំមុន ដោយអំបិល ១បាវ ចំណុះ ៥០គីឡូក្រាម អាចលក់បាន ២ម៉ឺនរៀល ខណៈកាលពីឆ្នាំមុនអាចលក់បានតែ ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ។
 
បច្ចុប្បន្ន សមាជិកនៃសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប មានចំនួនជាង ១០០គ្រួសារ ជាមួយផ្ទៃដីប្រមាណ ៣ ទៅ ៤ពាន់ហិកតា ដែលអាចប្រមូលផលអំបិលបានប្រហែល ៦ម៉ឺនទៅ ៧ម៉ឺនតោន ក្នុងមួយឆ្នាំ៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា