កម្ពុជាស្នើកាកបាទក្រហមអន្តរជាតិជំរុញឱ្យភាគីថៃទទួលខុសត្រូវលើទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ នៅតាមព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្នើកាកបាទក្រហមអន្តរជាតិជំរុញឱ្យភាគីថៃទទួលខុសត្រូវលើទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ នៅតាមព្រំដែន

កម្ពុជាស្នើកាកបាទក្រហមអន្តរជាតិជំរុញឱ្យភាគីថៃទទួលខុសត្រូវលើទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ នៅតាមព្រំដែន

កម្ពុជាបានស្នើទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ឱ្យបន្តជំរុញភាគីថៃឱ្យទទួលខុសត្រូវចំពោះទង្វើបំផ្លិចបំផ្លាញកម្ទេចផ្ទះសំបែង និងផលដំណាំរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និងបន្តគាំទ្រជនភៀស សឹកកម្ពុ ជាដើម្បីបានវិលត្រឡប់ទៅកាន់ទីជម្រកផ្ទះសំបែងរបស់ពួកគាត់វិញ។  
 
សំណើរនេះត្រូវបាន ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើកឡើង នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។
 
ឯកឧត្តម ហេង រតនា ក៏បានស្នើឱ្យ ICRC ជួយជំរុញឱ្យភាគីថៃគោរពអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ការប្រីប្រាស់គ្រាប់បែកចង្កោម និងអាវុធសារធាតុគីមីឱ្យបានម៉ឺងម៉ាត់។
 
ក្រោយអនុវត្តបទឈប់បាញ់រយៈពេល៧ខែកន្លងទៅនេះ អង្គភាពស៊ីម៉ាកកំណត់បានតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមសេរីថ្មី M42,M46 និង M85  លើផ្ទៃដីជិត ២ ៧០០គីឡូម៉ែត្រក្រឡា ដោយមានគ្រាប់បែកចង្កោមចំនួនប្រមាណ៦ ទៅ៧លានកូនគ្រាប់ នៅរាយប៉ាយតាមភូមិឋាន ស្រែចម្ការរបស់ប្រជាពលរដ្ឋទាំងក្នុង៣៣៥ភូមិ ។
 
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ចំនួនគ្រាប់បែកសេរីថ្មីដែលកើតឡើងនៅមាតុភូមិកម្ពុជានេះ មានទំហំច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបសង្គ្រាមលីបង់ និងអ៊ីស្រាអែលកាលពី ឆ្នាំ២០០៦ រយៈពេល៣៤ថ្ងៃ ដែលបានបន្សល់គ្រាប់បែកចម្កោមប្រមាណតែ៤លានគ្រាប់ ក្នុងនោះប្រមាណ១លានគ្រាប់មិនទាន់ផ្ទុះ។
 
ឯកឧត្តម បានលើកឡើងថា ការបាញ់ពង្រាយគ្រាប់បែកចង្កោមតាមសាលារៀន ភូមិឋាន វត្តអារាម ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនេះ គឺជាការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ទាំងក្នុងពេលបច្ចុប្បន្ន និងយូរអង្វែងទៅមុខទៀត ហើយនេះគឺជាទង្វើ រំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា