៣ ប្រទេសរួមគ្នាបង្កើត «ណាតូឥស្លាម», ១ ជារដ្ឋអ្នកមាន ២ ទៀតប្រដាប់អាវុធនុយក្លេអ៊ែរ និងជាជើងខ្លាំងបច្ចេកវិទ្យាយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៣ ប្រទេសរួមគ្នាបង្កើត «ណាតូឥស្លាម», ១ ជារដ្ឋអ្នកមាន ២ ទៀតប្រដាប់អាវុធនុយក្លេអ៊ែរ និងជាជើងខ្លាំងបច្ចេកវិទ្យាយោធា

៣ ប្រទេសរួមគ្នាបង្កើត «ណាតូឥស្លាម», ១ ជារដ្ឋអ្នកមាន ២ ទៀតប្រដាប់អាវុធនុយក្លេអ៊ែរ និងជាជើងខ្លាំងបច្ចេកវិទ្យាយោធា

បរទេស ៖ ប្រទេសប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងតួកគី ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីមួយ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពយោធា ណាតូឥស្លាម នៅថ្ងៃសុក្រនេះ។

Advertisement

បើតាម firstpost, សម្ព័ន្ធភាពណាតូឥស្លាមនេះ ពឹងផ្អែកការចំណាយលើ អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសអ្នកមានទ្រព្យច្រើន, ប្រើប្រាស់បច្ចេកវិទ្យាយោធារបស់តួកគី ព្រមទាំង សមត្ថភាពអាវុធនុយក្លេអ៊ែរ របស់ប៉ាគីស្ថាន ដើម្បីរៀបចំរចនាសម្ព័ន្ធសន្តិសុខ នៅតំបន់អាស៊ីខាងលិចឡើងវិញ ។

សម្ព័ន្ធភាពត្រីភាគីថ្មីមួយនេះនឹងផ្ដោតសំខាន់លើការបង្កើតបណ្តាញសន្តិសុខរួមគ្នា, ធ្វើសមយុទ្ធយោធា, ផ្ទេរបច្ចេកវិទ្យា, ផលិតសព្វាវុធក្នុងវិស័យឧស្សាហកម្មការពារជាតិ ព្រមទាំង ការចែករំលែកព័ត៌មានសម្ងាត់ផងដែរ ។

យោងតាម CNN-News18, អារ៉ាប៊ី សាអូឌីត នឹងចូលរួមចំណែក ផ្នែកធនធានហិរញ្ញវត្ថុ, ជម្រៅយុទ្ធសាស្ត្រ និង ឥទ្ធិពល នៅក្នុងតំបន់ ។ រីឯ ប្រទេសតួកគីនឹងផ្តល់ជូននូវបច្ចេកវិទ្យាយោធាទំនើប ជាពិសេស គឺយន្តហោះដ្រូន ព្រមទាំង មូលដ្ឋានឧស្សាហកម្មយោធាដែលមានស្តង់ដារ កម្រិតអង្គការ NATO នៅខាងប៉ែកអឺរ៉ុប។

ចំណែកប៉ាគីស្ថានវិញ នឹងចូលរួមចំណែកនូវសមត្ថភាពនុយក្លេអ៊ែរ និង កងទ័ព ដោយមានការគាំទ្រពីផ្នែករថពាសដែក, កាំភ្លើងធំ, ទ័ពថ្មើរជើង និង អង្គភាពរ៉ុក្កែត ព្រមទាំង កងអនុសេនាធំទ័ពអាកាស និងកងនាវាចរ ។

កិច្ចព្រមព្រៀងប៉ាគីស្ថាន-អារ៉ាប៊ីសាអូឌីត-តួកគីនេះ គឺជាការពង្រីកទំហំនៃកិច្ចព្រមព្រៀងការពារគ្នា ទៅវិញទៅមក រវាង អារ៉ាប៊ី សាអូឌីត និង ប៉ាគីស្ថាន ដែលបានប្រកាស កាលពីឆ្នាំមុន។

ផ្អែកតាមកិច្ចព្រមព្រៀងទ្វេភាគីនេះ, ប៉ាគីស្ថានត្រូវបញ្ជូនកងទ័ព ទៅជួយការពារសន្តិសុខរបស់ អារ៉ាប៊ី សាអូឌីត, អនុវត្តប្រតិបត្តិការរួមគ្នា និងបណ្តុះបណ្តាលកងកម្លាំង ជាថ្នូរនឹងការវិនិយោគរបស់អារ៉ាប៊ី សាអូឌីត ដែលមានតម្លៃ ១០ ពាន់លានដុល្លារ៕

ប្រភព ៖ firstpost, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា