អ៊ុយក្រែន នឹងប្រើលុយខ្ចីពី អឺរ៉ុប ទិញមីស៊ីលសំណាញ់មេឃប្រទេសទី៣ ទប់ទល់កាំជ្រួចផ្លោង រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន នឹងប្រើលុយខ្ចីពី អឺរ៉ុប ទិញមីស៊ីលសំណាញ់មេឃប្រទេសទី៣ ទប់ទល់កាំជ្រួចផ្លោង រុស្ស៊ី

អ៊ុយក្រែន នឹងប្រើលុយខ្ចីពី អឺរ៉ុប ទិញមីស៊ីលសំណាញ់មេឃប្រទេសទី៣ ទប់ទល់កាំជ្រួចផ្លោង រុស្ស៊ី

កៀវ ៖ ប្រទេសអ៊ុយក្រែនអាចនឹងប្រើប្រាស់លុយមួយចំនួននៃកញ្ចប់ថវិកាកម្ចីរបស់សហភាពអឺរ៉ុប ដើម្បីទិញមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសពីប្រទេសទី ៣ ដើម្បីយកមកទប់ទល់ជាមួយមីស៊ីលផ្លោងរបស់រុស្ស៊ី ។ នេះបើតាមការអះអាងរបស់លោក Balazs Ujvari អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ។

Advertisement

កាអះអាងរបស់លោក Ujvari កើតមានឡើង ចំពេលដែលលោកប្រធានាធិបតី Volodymyr Zelensky អះអាងថា គិតត្រឹមឆមាសទីមួយឆ្នាំនេះ ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃពីប្រទេសសម្ព័ន្ធមិត្តដល់អ៊ុយក្រែន បានដាំក្បាលចុះយ៉ាងខ្លាំង ពោលធ្លាក់ចុះ២ភាគ៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ។

លោក Ujvari និយាយថា អ៊ុយក្រែនអាចស្នើសុំថវិកាមួយចំនួននៃកញ្ចប់ថវិកាកម្ចីជាង ១០៣ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស និងអាវុធផ្សេងទៀតបាន ទោះបីជាឧបករណ៍យោធាទាំងនោះ ត្រូវបានផលិតនៅក្នុងប្រទេស ក្រៅពីសហភាពអឺរ៉ុបក៏ដោយ ។

យ៉ាងណា អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពចម្បង នៅតែជាការបញ្ជាទិញអាវុធដែលផលិតនៅក្នុងប្រទេសសហភាពអឺរ៉ុប និងអ៊ុយក្រែន ។ ប៉ុន្តែរាល់ការសម្រេចចិត្តទាំងឡាយ នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ ក្រោយបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ។

យោងតាម militarnyi, កាលពីដើមខែកក្កដា ក្រសួងការពារជាតិអ៊ុយក្រែនរាយការណ៍ថា ទីក្រុងកៀវបានឈានមួយជំហានឆ្ពោះទៅរកការបញ្ជាទិញមីស៊ីលស្ទាក់ចាប់ប្រហែល ១០០ គ្រាប់សម្រាប់សំណាញ់មេឃ Patriot ដោយប្រើប្រាស់ថវិកាកម្ចីរបស់សហភាពអឺរ៉ុប ។ ការបញ្ជាទិញនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ១ ពាន់លានដុល្លារ ។

ក្រៅពីបើកដៃឱ្យអ៊ុយក្រែនទិញមីស៊ីលសំណាញ់មេឃ, កាលពីខែមុន អឺរ៉ុបក៏បានបើកដៃឱ្យអ៊ុយក្រែនអាចប្រើប្រាស់លុយមួយចំនួន នៃកញ្ចប់ថវិកាកម្ចីដំបូង យកទៅទិញគ្រឿងបន្លាស់ផលិតយន្តហោះដ្រូនរបស់ប្រទេសចិន និងទិញសម្ភារៈការពារជាតិដែលផលិតនៅក្នុងចក្រភពអង់គ្លេសផងដែរ ៕

ប្រភព ៖ Ukrinform និង militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា