អាមេរិក និងអ៊ីស្រាអែល រួមគ្នាបង្កើនសមត្ថភាពមីស៊ីល Arrow ទុកទប់ទល់កាំជ្រួចផ្លោង អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងអ៊ីស្រាអែល រួមគ្នាបង្កើនសមត្ថភាពមីស៊ីល Arrow ទុកទប់ទល់កាំជ្រួចផ្លោង អ៊ីរ៉ង់

អាមេរិក និងអ៊ីស្រាអែល រួមគ្នាបង្កើនសមត្ថភាពមីស៊ីល Arrow ទុកទប់ទល់កាំជ្រួចផ្លោង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបញ្ចប់ផែនការបង្កើនសមត្ថភាពមីស៊ីលសម្រាប់សំណាញ់មេឃ Arrow ខណៈដែលសម្ព័ន្ធមិត្តដែកថែបទាំងពីរ បន្តដុតដៃដុតជើងពង្រឹងការការពារប្រឆាំងការគំរាមកំហែងពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ។

Advertisement

បើតាម Times of India, ការធ្វើតេស្តសំណាញ់មេឃ Arrow ធ្វើឡើងកាលពីថ្ងៃ ពុធ ក្រោមកិច្ចសហការរវាងអង្គភាពការពារមីស៊ីលអ៊ីស្រាអែល, ទីភ្នាក់ងារការពារមីស៊ីលអាមេរិក រួមជាមួយកងកម្លាំងការពារជាតិអ៊ីស្រាអែល និងឧស្សាហកម្មអវកាសអ៊ីស្រាអែល ។

សំណាញ់មេឃ Arrow គឺជាបណ្តាញខែលការពារដែនអាកាសពហុស្រទាប់ទំនើបបំផុតរបស់អ៊ីស្រាអែល ដែលស្ថិតក្នុងចង្កោមប្រព័ន្ធប្រឆាំងមីស៊ីលដទៃទៀត រួមមាន David’s Sling, Iron Dome និង Iron Beam ជាដើម ។

ប្រព័ន្ធខែលការពារដែនអាកាស Arrow ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Israel Aerospace Industries ហៅកាត់ IAI របស់អ៊ីស្រាអែល និងក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល, ក្នុងពេល ៣ ឆ្នាំមកនេះ ប្រព័ន្ធមីស៊ីលរបស់សំណាញ់មេឃ Arrow បានលុបបំបាត់ការគំរាមកំហែងដោយកាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន រួមទាំងមីស៊ីលផ្លោងមានសមត្ថភាពរត់ទម្លុះលំហរអាកាស និងបរិយាកាសក្រៅស្រទាប់ផែនដីផងដែរ ។

ក្រសួងបន្ថែមថា ការធ្វើតេស្តថ្មីៗនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍ និងធ្វើទំនើបកម្មសំណាញ់មេឃ Arrow ជាច្រើនឆ្នាំ ដែលរួមមានប្រព័ន្ធខែលការពារដែនអាកាស Arrow 2 និង Arrow 3 ។

ក្រសួងអះអាងថា សំណាញ់មេឃទាំងនេះ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងខ្លាំងក្លាមិនធ្លាប់មានក្នុងកម្រិតស្តង់ដាពិភពលោក នៅពេលបំពេញប្រតិបត្តិការការពារដែនអាកាស និងស្ទាក់ចាប់កម្ទេចមីស៊ីល ។

បើតាមប្រមុខការពារជាតិអ៊ីស្រាអែល លោក Israel Katz, អ៊ីស្រាអែលកំពុងបន្តធ្វើទំនើបកម្មប្រព័ន្ធខែលការពារដែនអាកាស Arrow ឥតឈប់ឈរ ហើយអ៊ីស្រាអែលបានត្រៀមខ្លួនគ្រប់ពេល ដើម្បីឆ្លើយតបការគំរាមកំហែងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ៕

ប្រភព ៖ Times of India ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា