លោក Zelensky ធ្វើទស្សនកិច្ចដ៏កម្រនៅសែប៊ី ជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ធ្វើទស្សនកិច្ចដ៏កម្រនៅសែប៊ី ជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី

លោក Zelensky ធ្វើទស្សនកិច្ចដ៏កម្រនៅសែប៊ី ជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី

ប៊ែលក្រាដ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ បានទៅបំពេញទស្សនកិច្ចនៅប្រទេស សែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយជាដំណើរលើកដំបូង តាំងពីមានសង្គ្រាម។

Advertisement

លោក Zelensky ទៅទីនោះ ក៏ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ ជាមួយប្រទេសនៅអឺរ៉ុបមួយនេះ ខណៈដែលប្រទេសសែប៊ីនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។

លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម X ថា «យើងនឹងពិភាក្សាអំពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ, ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប, វិស័យផ្សេងទៀតដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង និងបញ្ហាសន្តិសុខ»។

ដោយសារប្រទេសតែ Serbia មានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រ ជាមួយរុស្ស៊ី , ប្រទេសមួយនេះ បានបដិសេធមិនដាក់ទណ្ឌកម្មលើទីក្រុងមូស្គូឡើយ ដែលសកម្មភាពនេះបានធ្វើឱ្យសហភាពអឺរ៉ុបមិនពេញចិត្ត និងបានធ្វើឱ្យដំណើរការនៃការចូលរួមក្នុងប្លុកនេះ របស់ទីក្រុង ប៊ែលក្រាដ មានភាពយឺតយ៉ាវ។

យោងតាមការិយាល័យ ប្រធានាធិបតីស៊ែប៊ី, មេដឹកនាំប្រទេសទាំងពីរ ត្រូវបើកកិច្ចពិភាក្សាផ្លូវការនៅថ្ងៃសៅរ៍នេះ ហើយនឹងធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា