ក្រុមហ៊ុនឯកជនចំនួន២ ចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារផ្គត់ផ្គង់អង្ករសរីរាង្គ និងសណ្តែកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនឯកជនចំនួន២ ចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារផ្គត់ផ្គង់អង្ករសរីរាង្គ និងសណ្តែកដី

ក្រុមហ៊ុនឯកជនចំនួន២ ចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារផ្គត់ផ្គង់អង្ករសរីរាង្គ និងសណ្តែកដី

ក្រុមហ៊ុនប្រមូលទិញកសិផល ចំនួន២បានចុះកិច្ចសន្យាពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់អង្ករសរីរាង្គចំនួន ៤ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ១៥ ០០០តោន និងសណ្តែកដីសរីរាង្គចំនួន ១០តោននាឆ្នាំ២០២៦នេះ។

Advertisement

ក្នុងក្របខ័ណ្ឌគម្រោងគជ់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជន ជាមួយសហគមន៍កសិកម្មនេះ នឹងបង្កើតឱកាសទីផ្សារថ្មីសម្រាប់កសិករដែលមានទំហំផលិតកម្មតូចប្រមាណ ៣ ៥០០នាក់ មកពីសហគមន៍កសិកម្មចំនួន ២៨ នៅខេត្តព្រះវិហារ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd. និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក្រោមការសម្របសម្រួលដោយគម្រោងគជ់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកឧកញ៉ា សុង សារ៉ន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd.។

តាមរយៈគម្រោងគជ់ សហគមន៍កសិកម្មទទួលបានការគាំទ្រផ្នែកព័ត៌មានអាកាសធាតុ ដំបូន្មានកសិកម្ម និងឧបករណ៍កសិកម្ម ដើម្បីជួយកសិករក្នុងការផលិតដំណាំដែលមានគុណភាព និងប្រមូលផលបានទាន់ពេលវេលា ទោះបីជាមានការប្រែប្រួលអាកាសធាតុក៏ដោយ។

អ្នកស្រី សុខុម ដែលជាប្រធានសហគមន៍កសិកម្មមួយរូប បានបញ្ជាក់ប្រាប់ថា៖ «ភាពជាដៃគូជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន AMRU Rice ផ្តល់ឱ្យកសិករនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការផលិតកម្ម។ ជាមួយព័ត៌មានអាកាសធាតុ និងដំបូន្មានកសិកម្មដែលផ្តល់ដោយគម្រោងគជ់ កសិករអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដោយផ្អែកលើការព្យាករណ៍អាកាសធាតុ។ ម៉ាស៊ីនច្រូតដែលគាំទ្រដោយគម្រោង ក៏នឹងជួយយើងឱ្យប្រមូលផលបានលឿនជាងមុន និងកាត់បន្ថយការខាតបង់បណ្តាលមកពីអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន»។

គួរបញ្ជាក់ថាគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង មានផែនការជួយដល់គ្រួសារកសិករប្រមាណ ១០ម៉ឺនគ្រួសារ ឬត្រូវជា ៤៥ ម៉ឺនកសិករ នៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា