ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍លើវិស័យអប់រំ និងសុខាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍លើវិស័យអប់រំ និងសុខាភិបាល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍប្រកបដោយនវានុវត្តន៍លើវិស័យអប់រំ និងសុខាភិបាល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ ឆ្លើយតបតាមតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំឲ្យពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល។

Advertisement

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៅខេត្តព្រះសីហនុ នាពេលនេះ គឺដើម្បីបានស្ដាប់មតិយោបល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ថាតើយើងគួរធ្វើដូចម្ដេចដើម្បីឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ មានភាពរឹងមាំ នវានុវត្តន៍ និងអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

ដើម្បីឱ្យសេវាសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរនោះ គឺមិនមែនជាការទទួលបានអ្នកជំងឺច្រើនសម្រាប់ផ្ដល់សេវាថែទាំព្យាបាលនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជាប្រជាជនសកល ដែលគ្មានជំងឺដង្កាត់នានា ស្របតាមប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ដែលតែងតែលើកឡើងនូវសារអំពីសុខភាព ចរិយាមារយាទ និងសីលធម៌រស់នៅ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សុខភាពរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកទៅលើសង្គម សេដ្ឋកិច្ចនិងមូលដ្ឋាន ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុត្រូវតែមានផ្នត់គំនិតនិងគោលដៅដូចគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចំគោលដៅ។ ឯកឧត្តមអំពាវនាវឲ្យមានការគិតគូរ និងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងសុខាភិបាល ប្រកបដោយនវានុវត្តន៍ ឆ្លើយតបតម្រូវការ និងទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំឱ្យពលរដ្ឋមានជំងឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ណែនាំឲ្យរៀបចំសាលារៀន ថ្នាក់រៀន និងទីធ្លាឲ្យបានស្អាត មានកន្លែងក្មេងលេង មានបន្ទប់ទឹកស្អាត បណ្តុះផ្នត់គំនិត និងទម្លាប់ការរស់នៅក្នុងជីវិត។ រីឯមន្ទីរពេទ្យ និងមណ្ឌលសុខភាពក៏ត្រូវរៀបចំឱ្យបានស្អាតបាត សមរម្យ មានអនាម័យ មានលំហសាធារណៈ ដើម្បីបម្រើសេវាជូនពលរដ្ឋ ។

ជាងនេះទៅទៀត ត្រូវពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ ទាំងវិជ្ជាជីវៈ និងអាកប្បកិរិយា ដើម្បីប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តអ្នកជំងឺ ផ្សព្វផ្សាយសារសុខភាពដល់ប្រជាពលរដ្ឋ និងគិតគូរពីអាហារូបត្ថម្ភសម្រាប់សុខភាពសាធារណៈ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា