កម្ពុជា-បារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

កម្ពុជា-បារាំងត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ប្រទេសកម្ពុជា និងបារាំង កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

Advertisement

ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីបារាំងពាក់ព័ន្ធ រួមមានស្ថានទូតបារាំងប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) កំពុងត្រៀមរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាស្ពានចម្លងដ៏មានឥទ្ធិពល ក្នុងការផ្គូផ្គងធុរកិច្ច (Business Matching) ពង្រីកការវិនិយោគ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ។

ការរៀបចំវេទិកាធុរកិច្ចលើកទី៣នៅខែវិច្ឆិកាខាងមុខនេះ ក៏ស្របពេលជាមួយគ្នានឹងកិច្ចកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការទាក់ទាញវិនិយោគិនអឺរ៉ុបឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។

យោងតាមកិច្ចពិភាក្សាគ្នាក្នុងអង្គប្រជុំកាលពីថ្ងៃទី៦សីហា វេទិកាធុរកិច្ចលើកទី៣នេះត្រូវបានរំពឹងថានឹងកាន់តែមានទំហំធំ និងមានការចូលរួមយ៉ាងផុសផុលពីសំណាក់ក្រុមហ៊ុនធំៗ បន្ទាប់ពីការរៀបចំដោយជោគជ័យកាលពីលើកទី១នៅឆ្នាំ២០២២ និងលើកទី២នៅឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងសម្រេចបានដល់ ៥៦៨ លានដុល្លារ កើនឡើង ១១,៧% ហើយបានបន្តកើនឡើង ១៥% ឬស្មើនឹងទឹកប្រាក់ជាង ២៦៧ លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

វេទិកាធុរកិច្ចខាងមុខនឹងផ្តោតសំខាន់លើវិស័យសក្តានុពលដូចជា កសិកម្ម និងកសិ-ម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល ថាមពល ការរៀបចំទីក្រុងស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់អ្នកជំនួញកម្ពុជា និងបារាំង ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងថែមទាំងរួមចំណែកទាក់ទាញវិនិយោគអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា