ឥណ្ឌា ជោគជ័យបាញ់តេស្តមីស៊ីល អាចវាយប្រហារគោលដៅសត្រូវ ឆ្ងាយដល់៤ពាន់គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ជោគជ័យបាញ់តេស្តមីស៊ីល អាចវាយប្រហារគោលដៅសត្រូវ ឆ្ងាយដល់៤ពាន់គីឡូម៉ែត្រ

ឥណ្ឌា ជោគជ័យបាញ់តេស្តមីស៊ីល អាចវាយប្រហារគោលដៅសត្រូវ ឆ្ងាយដល់៤ពាន់គីឡូម៉ែត្រ

ញូវ ដែល្លី ៖ មីស៊ីលផ្លោងឥណ្ឌា Agni-4 ដែលអាចវាយប្រហារគោលដៅសត្រូវ បានដល់ចម្ងាយ ៤,០០០គីឡូម៉ែត្រ ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលសាកល្បងរួម Integrated Test Range ស្ថិតនៅក្នុងតំបន់ Chandipur នៃ រដ្ឋ Odisha។

Advertisement

បើតាម The Hindu , មីស៊ីលផ្លោង Agni-4 ដែលត្រូវបានបាញ់ កាលពីថ្ងៃព្រហស្បតិ៍ គឺជាមីស៊ីល រយៈចម្ងាយមធ្យម ដែលផលិតឡើងដោយខ្លួនឯង នៅក្នុងប្រទេសឥណ្ឌា និង មានសមត្ថភាពផ្ទុកទាំង ក្បាលគ្រាប់ធម្មតា ឬ ក្បាលគ្រាប់នុយក្លេអ៊ែរ។

មីស៊ីលនេះគឺជាផ្នែកមួយដ៏សំខាន់ នៃសមត្ថភាពរារាំងបែបយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជាការកងកម្លាំងយុទ្ធសាស្ត្ររួចហើយ។ វាមានរយៈចម្ងាយវាយប្រហារប្រហែល ៤,០០០ គីឡូម៉ែត្រ និង ត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពត្រឹមត្រូវខ្ពស់ ដោយមានបំពាក់ប្រព័ន្ធរុករក និងប្រព័ន្ធកំណត់ទិសដៅដ៏ទំនើប។

ក្រសួងការពារជាតិបានឱ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើង ក្រោមការត្រួតពិនិត្យ របស់បញ្ជាការកងកម្លាំងយុទ្ធសាស្ត្រ ឬ Strategic Forces Command ហៅកាត់ SFC។

ក្រសួងអះអាងដែរថា ការបាញ់សាកល្បងដោយជោគជ័យនេះ បានបង្ហាញពីភាពរួចរាល់សម្រាប់ប្រតិបត្តិការរបស់មីស៊ីលផ្លោង Agni-4 និង បានបញ្ជាក់ថា ប្រព័ន្ធសំខាន់ៗទាំងអស់ដំណើរការស្របតាមលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់រួចជាស្រេច៕

ប្រភព ៖ thehindu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា