ឥណ្ឌូណេស៊ី និងឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី និងឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ

ឥណ្ឌូណេស៊ី និងឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ

ហ្សាកាតា ៖ ឥណ្ឌូណេស៊ី និង ឥណ្ឌា បានប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ BrahMos ចំពេលដែល លោកនាយករដ្ឋមន្ត្រី Narendra Modi ទៅបំពេញទស្សនកិច្ច នៅទីក្រុងហ្សាកាតា រយៈពេល៣ថ្ងៃ។

Advertisement

លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាស កាលពីថ្ងៃអង្គារថា ឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទនេះ ដល់ឥណ្ឌូណេស៊ី ខណៈដែលកិច្ចព្រមព្រៀងលើប្រព័ន្ធមីស៊ីល BrahMos គឺជាប្រធានបទសំខាន់បំផុតនៅក្នុងរបៀបវារៈនៃជំនួបទ្វេភាគី។

ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញជាសាធារណៈទេ ហើយអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

យ៉ាងណា អំឡុងជួបគ្នា មេដឹកនាំនៃបណ្តាប្រទេសអាស៊ីទាំងពីរ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅលើវិស័យនានា រួមទាំងវិស័យការពារជាតិ និងរ៉ែសំខាន់ៗ។

លោក Modi បានលើកឡើងពីការកើនឡើងនៃទំនុកចិត្តរវាងទីក្រុងហ្សាកាតា និងទីក្រុងញូវដែល្លី បន្ទាប់ពីជំនួបរបស់លោក ជាមួយលោក Prabowo ដោយបានបញ្ជាក់ថា ទំនុកចិត្តនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងកិច្ចការដែនសមុទ្រ។

លោក Prabowo បាននិយាយថា ឥណ្ឌូណេស៊ី និងឥណ្ឌា ចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថា ជាសសរស្តម្ភសំខាន់មួយ នៃទំនាក់ទំនងទ្វេភាគី។ លោកបានបញ្ជាក់ថា រូបលោក និងលោក Modi បានឯកភាពគ្នាបង្កើនពាណិជ្ជកម្មទ្វេភាគី និងពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា