លោក ត្រាំ ថា លោកអាចក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ មកពីបក្សសាធារណរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា លោកអាចក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ មកពីបក្សសាធារណរដ្ឋ

លោក ត្រាំ ថា លោកអាចក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ មកពីបក្សសាធារណរដ្ឋ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយ កូតាមកពីគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។

Advertisement

ប្រធានាធិបតី Donald Trump បានព្រមានថា គណបក្សសាធារណរដ្ឋអាចនឹងមិនទទួលបានតំណែងប្រធានាធិបតីទៀតឡើយ ប្រសិនបើគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភា។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Punchbowl News ថា «ខ្ញុំសូមប្រាប់អ្នកថា ប្រសិនបើគណបក្សប្រជាធិបតេយ្យ ឡើងកាន់អំណាច ខ្ញុំអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយមកពីគណបក្សសាធារណរដ្ឋ»។

ទន្ទឹមនឹងនេះ លោក Trump នៅតែរក្សាជំហរជឿជាក់ថា គណបក្សសាធារណរដ្ឋនឹងទទួលបានជ័យជម្នះ ប៉ុន្តែ លោកបានបញ្ជាក់ថា ព្រឹទ្ធសភាចាំបាច់ត្រូវតែ «មានភាពវៃឆ្លាត» ដើម្បីកុំឲ្យដូចការព្រមានរបស់លោក ដែលថា លោកអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយកូតា មកពីគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។

បើតាម Tass, ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះនឹងធ្វើឡើងសម្រាប់អាសនៈ មួយភាគបីនៃព្រឹទ្ធសភា និងអាសនៈទាំងអស់នៃសភាតំណាងរាស្ត្រ។ បច្ចុប្បន្ននេះ សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា