ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់ពួកហ៊ូទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់ពួកហ៊ូទី

ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់ពួកហ៊ូទី

អ.ស.ប ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានប្រកាសថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ពួកហ៊ូទី ប្រឆាំងនឹង អារ៉ាប៊ី សាអូឌីត និង នាវាពាណិជ្ជកម្ម ព្រមទាំង បានថ្កោលទោសការចុះចតយន្តហោះដោយគ្មានការអនុញ្ញាត នៅអាកាសយានដ្ឋាន យេម៉ែន។

Advertisement

បើតាម anadolu, ក្រុមប្រឹក្សានេះបាននិយាយថា សមាជិករបស់ខ្លួនមានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសយេម៉ែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងសកម្មភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិភាព ឬ គំរាមកំហែងដល់សន្តិភាព និង សន្តិសុខអន្តរជាតិ។

គួររម្លឹកថា កាលពីខែកក្កដា យេម៉ែនបានវាយប្រហារលើយន្តហោះមួយគ្រឿង ដែលចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ សាណាអា ដោយជឿថា ជាក្រុម ហ៊ូទី ដឹកសព្វាវុធអ៊ីរ៉ង់។ ការណ៍នេះ នាំឲ្យមានការសងសឹកវិញ ពីពួកហ៊ូទី រហូតមកដល់ពេលនេះ។ ពួកគេបាញ់មីស៊ីល ដាក់ អារ៉ាប៊ីសា អូឌីត ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ក៏ដូចជា ការវាយប្រហារប្រឆាំងនឹងនាវាពាណិជ្ជកម្មចាប់ តាំងពីថ្ងៃទី២២ ខែកក្កដា។

ក្រុមប្រឹក្សាសន្តិសុខ UN បាននិយាយថា ការចុះចតដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលយេម៉ែន គឺជាការរំលោភលើច្បាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ។

ក្រុមប្រឹក្សាបានជំរុញឱ្យក្រុមហ៊ូទី ចៀសវាងការបង្កើនភាពតានតឹង និងលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការសន្ទនាដែលមានស្រាប់ ដើម្បីដោះស្រាយកង្វល់នានា និងកាត់បន្ថយភាពតានតឹង៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា