ស៊ែប៊ី ដែលជាសម្ព័ន្ធរបស់រុស្ស៊ី ថា គ្មានការជជែកពីយោធាជាមួយលោក Zelensky | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ែប៊ី ដែលជាសម្ព័ន្ធរបស់រុស្ស៊ី ថា គ្មានការជជែកពីយោធាជាមួយលោក Zelensky

ស៊ែប៊ី ដែលជាសម្ព័ន្ធរបស់រុស្ស៊ី ថា គ្មានការជជែកពីយោធាជាមួយលោក Zelensky

ប៊ែលក្រាដ ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែងថា លោកមិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាណាមួយ ជាមួយលោក Volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែន នោះឡើយ។ ស៊ែប៊ី ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តនឹងប្រទេសរុស្ស៊ី ខណៈដែលលោក Zelensky ធ្វើទស្សនកិច្ចនៅទីនោះ ជាលើកដំបូង តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

Advertisement

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែង ក្នុងពេលទទួលលោក Zelensky កាលពីថ្ងៃសៅរ៍ថា លោក «មិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាណាមួយ» ជាមួយសមភាគីអ៊ុយក្រែន គឺ លោក Volodymyr Zelensky នោះទេ ដោយលោកបានបន្ថែមថា «អ្វីដែលនឹងកើតឡើងបាន គឺនៅពេលសង្គ្រាមបញ្ចប់»។

បន្ទាប់ពីបានជួបពិភាក្សា ជាមួយលោក Vucic ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ មកកាន់ប្រទេសស៊ែប៊ី, មេដឹកនាំអ៊ុយក្រែនរូបនេះបានអំពាវនាវជាថ្មីឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ដើម្បីទប់ស្កាត់ការហូរចូលនៃគ្រឿងបន្លាស់មីស៊ីល ទៅកាន់ប្រទេសរុស្ស៊ី។

យ៉ាងណា ស៊ែប៊ី នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ខណៈទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏យូរលង់ របស់ទីក្រុង ប៊ែលក្រាដ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា