ហាម៉ាស ថា ត្រៀមបន្តអនុវត្តផែនការហ្គាហ្សា, ទទូចចង់ឃើញអ៊ីស្រាអែលធ្វើតាមខ្លួនដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហាម៉ាស ថា ត្រៀមបន្តអនុវត្តផែនការហ្គាហ្សា, ទទូចចង់ឃើញអ៊ីស្រាអែលធ្វើតាមខ្លួនដែរ

ហាម៉ាស ថា ត្រៀមបន្តអនុវត្តផែនការហ្គាហ្សា, ទទូចចង់ឃើញអ៊ីស្រាអែលធ្វើតាមខ្លួនដែរ

ហ្គាហ្សា ៖ ក្រុម ហាម៉ាស បញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពួកគេនៅតែត្រៀមខ្លួនរួចរាល់ ដើម្បីបន្តអនុវត្តផែនការសម្រាប់តំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យមានការដាក់សម្ពាធលើប្រទេសអ៊ីស្រាអែល ឲ្យធ្វើតាមខ្លួន។

Advertisement

ក្រុម ហាម៉ាស បានជូនដំណឹងដល់ក្រុមការងារទទួលបន្ទុកសន្តិភាព របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវដំណាក់កាលចុងក្រោយនៃផែនការនេះ ដែលតម្រូវឱ្យក្រុមប្រដាប់អាវុធមួយនេះ ប្រគល់អាវុធទៅឱ្យគណៈកម្មាធិការគ្រប់គ្រងរបស់ប៉ាឡេស្ទីន ទើបបង្កើតថ្មីនៅក្នុងទឹកដី ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ។

មន្ត្រីក្រុមហាម៉ាសម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា «ក្រុមហាម៉ាស និងក្រុមផ្សេងទៀតបានបញ្ជាក់ទៅកាន់ភាគីសម្របសម្រួល អំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង និងឈានទៅដំណាក់កាលទីពីរ ដោយមានលក្ខខណ្ឌថា ត្រូវតែមានការយល់ព្រមពីអ៊ីស្រាអែល ហើយអ៊ីស្រាអែលត្រូវចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះដែរ»។

មន្ត្រីរូបនោះបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ក្រុមហាម៉ាសកំពុងជំរុញឱ្យរដ្ឋបាលអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបង្ខំឱ្យប្រទេសនេះគោរពតាមកិច្ចព្រមព្រៀង និងឈានទៅដំណាក់កាលទីពីរ»។

យោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងមានទិន្នន័យ ដែលអង្គការសហប្រជាជាតិចាត់ទុកថាអាចជឿទុកចិត្តបាននោះ, ប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១.២៥៨ នាក់ ចាប់តាំងពីខែតុលា ឆ្នាំមុនមក ពោលគឺនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលទទួលបានការគាំទ្រពីលោក ត្រាំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា