ប៊ុលហ្គារីកោះហៅទូតអ៊ុយក្រែន ជុំវិញការផ្ទុះដ្រូន នៅលើទឹកដីខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្គារីកោះហៅទូតអ៊ុយក្រែន ជុំវិញការផ្ទុះដ្រូន នៅលើទឹកដីខ្លួន

ប៊ុលហ្គារីកោះហៅទូតអ៊ុយក្រែន ជុំវិញការផ្ទុះដ្រូន នៅលើទឹកដីខ្លួន

សូហ្វ៊ីយ៉ា ៖ ក្រសួងការបរទេសប៊ុលហ្គារី នៅថ្ងៃអាទិត្យនេះ បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងសូហ្វ៊ីយ៉ា ជុំវិញហេតុការណ៍ផ្ទុះដ្រូន នេះបើតាមទីភ្នាក់ងារព័ត៌មាន BTA។

Advertisement

សារព័ត៌មាន Tass បានដកស្រង់បន្ត ពីទីភ្នាក់ងារព័ត៌មាន BTA ដែលបានរាយការណ៍ថា ក្រសួងការបរទេសប៊ុលហ្គារីបានកោះហៅលោកស្រី Olesya Ilashchuk ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប៊ុលហ្គារី បន្ទាប់ពីមានដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានផ្ទុះឡើងនៅលើទឹកដីនៃប្រទេសប៊ុលហ្គារី។

ឯកអគ្គរដ្ឋទូតប្រចាំប្រទេសប៊ុលហ្គារីរូបនេះនឹងអញ្ជើញ ទៅកាន់ក្រសួងការបរទេសប៊ុលហ្គារី នៅថ្ងៃចន្ទ ទី១០ ខែសីហា ដោយសារតែ បច្ចុប្បន្ន លោកស្រីមិនបានស្ថិតនៅក្នុងប្រទេសប៊ុលហ្គារីទេ។

មុននេះ ក្រសួងការពារជាតិប៊ុលហ្គារីបានឱ្យដឹងថា យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋម, ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងបានផ្ទុះឡើងនៅជិតប៉ុស្តិ៍ត្រួតពិនិត្យចាស់មួយកន្លែង ជាប់ព្រំដែនជាមួយប្រទេសរូម៉ានី។

ការពិនិត្យដំបូងបានកំណត់អត្តសញ្ញាណយានហោះគ្មានមនុស្សបើកនោះថា ជាដ្រូនប្រភេទ “Maya” ដែលជាដ្រូនសម្រាប់បោកបញ្ឆោត និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

យ៉ាងណា ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មិនមានមូលដ្ឋានណាមួយដែលនាំឱ្យសង្ស័យថា ហេតុការណ៍នេះជាចេតនានោះទេ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា