ហ៊ូទី វាយប្រហារស្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង រោងចក្រចម្រាញ់ប្រេង អារ៉ាប៊ី សាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ូទី វាយប្រហារស្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង រោងចក្រចម្រាញ់ប្រេង អារ៉ាប៊ី សាអូឌីត

ហ៊ូទី វាយប្រហារស្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង រោងចក្រចម្រាញ់ប្រេង អារ៉ាប៊ី សាអូឌីត

សាណា ៖ ការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង កំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងរបស់ ប្រទេស អារ៉ាប៊ី សាអូឌីត។ នេះបើតាមប្រភពពីប្រទេសយេម៉ែន។

Advertisement

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាបន្តបន្ទាប់ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ី សាអូឌីត នៅលើឆ្នេរសមុទ្រក្រហម។

ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រមួយ នៅក្នុងទីក្រុងកំពង់ផែ Mokha របស់យេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃទី៩ ខែសីហា បានសម្លាប់ពលរដ្ឋស៊ីវិល ៣នាក់ និង បុគ្គលិកយោធា ៨នាក់ ខណៈមនុស្ស ៣២នាក់ផ្សេងទៀតបានរងរបួស។

លោក Yahya Saree អ្នកនាំពាក្យផ្នែកយោធារបស់ក្រុមហ៊ូទី បានថ្លែងថា ក្រុមនេះបានវាយប្រហារទៅលើកងទ័ព និងសម្ភារៈយោធារបស់ «សត្រូវអារ៉ាប៊ីសាអូឌីត» នៅក្នុងតំបន់នោះ ដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones)។

គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេលជាច្រើនឆ្នាំ នៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន រវាងក្រុមហ៊ូទី និង រដ្ឋាភិបាល ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ហាក់ដូចជាបានដួលរលំ កាលពីខែមុន នៅពេលដែលការប្រយុទ្ធគ្នារវាងសម្ព័ន្ធមិត្តក្នុងតំបន់របស់សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានផ្ទុះឡើងវិញ។

ការដួលរលំនៃកិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានកើតឡើង នៅពេលដែលក្រុមឧទ្ទាមប្រកាសពីការបិទផ្លូវសមុទ្រប្រឆាំងនឹង អារ៉ាប៊ី សាអូឌីត ដោយវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ី សាអូឌីត នៅក្នុងសមុទ្រក្រហម និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសនេះ ស្របពេលជាមួយនឹងការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា