អ៊ីស្រាអែល បដិសេធដកទ័ពពីហ្គាហ្សា និងច្រានចោលផែនការ ១៥ ចំណុចរបស់លោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល បដិសេធដកទ័ពពីហ្គាហ្សា និងច្រានចោលផែនការ ១៥ ចំណុចរបស់លោក ត្រាំ

អ៊ីស្រាអែល បដិសេធដកទ័ពពីហ្គាហ្សា និងច្រានចោលផែនការ ១៥ ចំណុចរបស់លោក ត្រាំ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងជាថ្មីកាលពីថ្ងៃ អាទិត្យ ថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីតំបន់ហ្គាហ្សាឡើយ រហូតដល់ក្រុមហាម៉ាសត្រូវបានដកហូតអាវុធទាំងស្រុងមុនសិន ហើយលោកថែមទាំងបដិសេធទទួលយកផែនការថ្មីចំនួន ១៥ ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

Advertisement

បើតាម Straits Times, បច្ចុប្បន្ន លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតក្នុងយុទ្ធនាការស្វែងរកការគាំទ្រសម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិក្រោយ ដែលគ្រោងធ្វើការបោះឆ្នោតឡើងវិញនៅថ្ងៃទី២៧ ខែតុលាខាងមុខ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលរូបនេះ ក៏កំពុងស្ថិតនៅចន្លោះសម្ពាធពីលោក ត្រាំ និងក្រុមស្តាំនិយមក្នុងជួររដ្ឋាភិបាលរបស់គាត់ផងដែរ ។

លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងមិនទទួលយកផែនការ ១៥ ចំណុចរបស់លោក ត្រាំ ឡើយ ហើយយោធាអ៊ីស្រាអែលក៏នឹងមិនដកទ័ពចេញឡើយ ដរាបណាក្រុមហាម៉ាសត្រូវដកហូតអាវុធមុនសិន ក្នុងនោះមានទាំងអាវុធធុនធ្ងន់ និងស្រាល និយាយជារួម គឺគ្រប់សព្វាវុធទាំងអស់ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលទាមទារការដកហូតអាវុធពិតប្រាកដ មិនមែនការដកហូតអាវុធបែបប្រឌិតនោះទេ ។ យ៉ាងណា ជុំវិញបញ្ហានេះ អ៊ីស្រាអេលកំពុងធ្វើការពិគ្រោះយោបល់ជាមួយភាគីសហរដ្ឋអាមេរិកថែមទៀត ។

សូមរម្លឹកថា កាលពីខែកក្កដា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា មានវឌ្ឍនភាពសំខាន់មួយក្នុងផែនការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ។ ផែនការនេះ រួមមានការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ព្រមឱ្យដកហូតអាវុធ ហើយកងកម្លាំងអន្តរជាតិសម្រាប់ស្ថិរភាព នឹងសហការជាមួយកងកម្លាំងប៉ូលិសប៉ាឡេស្ទីនថ្មី ដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់នេះ ។

ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ នៅតែទាមទារឱ្យក្រុមហាម៉ាសទម្លាក់អាវុធមុនសិន ទើបអ៊ីស្រាអែលពិចារណាដកកងទ័ពតាមក្រោយ ។ ចំណែកក្រុមហាម៉ាសវិញ ចង់ឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជាមុនសិន ។ ដូច្នេះហើយ ការខ្វែងគំនិតគ្នានេះ គឺជាឧបសគ្គចម្បងរារាំងឱ្យភាគីជម្លោះទាំងពីរឈានទៅរកការបញ្ចប់សង្គ្រាមបាន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា