អភិបាលខេត្តកណ្តាលលើកទឹកចិត្តបេក្ខជនប្រឡងកុំឱ្យភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្តកណ្តាលលើកទឹកចិត្តបេក្ខជនប្រឡងកុំឱ្យភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

អភិបាលខេត្តកណ្តាលលើកទឹកចិត្តបេក្ខជនប្រឡងកុំឱ្យភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

ខេត្តកណ្តាល៖ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ កុំឱ្យមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។

Advertisement

ឯកឧត្តមបានណែនាំបេក្ខជនឱ្យខិតខំឆ្លើយសំណួរទាំងអស់ឱ្យបានគ្រប់គ្រប់វិញ្ញាសា និងត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេស បេក្ខជនមិនត្រូវយក ឬលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាប្រឡងនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្តក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីក្លាយជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានាពេលខាងមុខ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខេត្តកណ្តាលមានមណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង។

ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើនឹង ១២៥បន្ទប់ មានបេក្ខជនចំនួន ៣,០២៣នាក់ ក្នុងនោះស្រី ១,៧៩៤នាក់។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤មណ្ឌល ស្មើនឹង ៤១៧បន្ទប់ មានបេក្ខជនចំនួន ១០,២៨១នាក់ ក្នុងនោះស្រី ៥,៧៣៤នាក់។ សរុបបេក្ខជនទាំងអស់មានចំនួន ១៣,៣០៤នាក់ ក្នុងនោះស្រី ៧,៥២៨នាក់៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា