យុវតីរងគ្រោះទទួលបានសំណង ៤ ៦០០ដុល្លារពីអតីតប្រធានមណ្ឌលសុខភាពសិត្បូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវតីរងគ្រោះទទួលបានសំណង ៤ ៦០០ដុល្លារពីអតីតប្រធានមណ្ឌលសុខភាពសិត្បូ

យុវតីរងគ្រោះទទួលបានសំណង ៤ ៦០០ដុល្លារពីអតីតប្រធានមណ្ឌលសុខភាពសិត្បូ

លោក កង រីណា មេធាវីការពារក្តីឱ្យស្ត្រីជាជនរងគ្រោះ បានឱ្យដឹងថា អតីតប្រធានមណ្ឌលសុខភាពសិត្បូដែលត្រូវបានចោទប្រកាន់ថាបានបៀតបៀនលើយុវតីជាអ្នកជំងឺពេលធ្វើចលនាបេះដូង បានប្រគល់សំណងរដ្ឋប្បវេណីចំនួន ៤ ៦០០ដុល្លារឱ្យទៅស្ត្រីជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ក្រុងតាខ្មៅ ខេត្តកណា្តល។​
 
មេធាវី  លោក កង រីណា  បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រោយពីទទួលបានសំណង​រដ្ឋប្បវេណីរួចហើយ កូនក្តីរបស់លោកក៏បានសម្រេចដកពាក្យបណ្តឹង​ផងដែរ។​ ប៉ុន្តែលោកមេធាវីបញ្ជាក់ថា ទោះបីមានការដកពាក្យបណ្តឹងរដ្ឋប្បវេណីក៏ដោយ ក៏​បណ្តឹងរដ្ឋអាជ្ញានៅតែបន្តអនុវត្តតាមនិតីវិធីច្បាប់ដដែល។
 
មេធាវី បានបន្តថា ៖ ការដកពាក្យបណ្តឹងរបស់ប្អូនស្រី គឺមានអនុភាពបញ្ចប់ត្រឹមតែបណ្តឹងទាមទារសំណងរដ្ឋប្បវេណីទេ ចំណែកឯ​បណ្តឹង​​អាជ្ញា គឺស្ថិតនៅក្នុងសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័​នអយ្យការដែលថ្លឹងថ្លែង និងពិចារណាទៅលើអង្គហេតុ អង្គច្បាប់ និងផ្អែកទៅលើភស្តុតាងជាក់ស្តែង ថាតើត្រូវប្រឈមមុខនឹងការចោទប្រកាន់ ឬមិនចោទប្រកាន់។​
 
លោកគ្រូពេទ្យ ឈុន ផល្លី បានរងការចោទប្រកាន់ថាបានធ្វើសកម្មភាពបៀតបៀនរាងកាយយុវតីវ័យ១៧ឆ្នាំខាងលើ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងរថយន្តសង្រ្គោះបន្ទាន់។ លោកត្រូវបានដកចេញដំណែងប្រធានមណ្ឌលសុខភាពសិត្បូ និងផ្អាកអជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ ដោយសារល្មើសក្រមសីលធម៌គ្រូពេទ្យ ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមនីតីវិធីច្បាប់។
 
ក្រសួងកិច្ចការនារី បានលើកឡើងថា ការបំពានខាងផ្លូវភេទ គឺជាអំពើខុសច្បាប់ និងត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

Advertisement

សៅ សុខអេង​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា