ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបន្តកើនឡើង ក្រោយជម្លោះព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបន្តកើនឡើង ក្រោយជម្លោះព្រំដែនជាមួយថៃ

ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបន្តកើនឡើង ក្រោយជម្លោះព្រំដែនជាមួយថៃ

ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីថៃបានបិទច្រកព្រំដែនគោកជាមួយកម្ពុជា ដោយសារជម្លោះព្រំដែន។ ​ជាក់ស្ដែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានប្រមាណជិត ៣៤ម៉ឺន TEU កើនឡើងជាង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
 
ចំណែកនាវាដឹកទំនិញឆ្លងកាត់ផែនេះមានចំនួន ១ ៨៩១ គ្រឿង កើនឡើងជាង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ មានជិត ២លាន៩០ម៉ឺនតោន កើនឡើង ១០%។ រីឯនាវាដឹកអ្នកដំណើរមានចំនួន ២០៩ គ្រឿង កើនឡើងជាង ៨ភាគរយ និងអ្នកដំណើរឆ្លងកាត់ជាង ២ម៉ឺននាក់ កើនឡើងជាង ៦ភាគរយ។
 
ដោយឡែក ការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការកើនឡើងខ្ពស់ផងដែរ ដោយតួលេខនៅត្រីមាសដំបូងនៃឆ្នាំ២០២៦បង្ហាញការកើនឡើងជិត ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំពង់ផែស្វយ័តក្រុងព្រះសីហនុដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
 
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារជម្លោះនៅមជ្ឈឹមបូព៌ា ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនសាកលកើនឡើងក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជានោះទេ៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា