អាជ្ញាធរជាតិព្រះវិហារស្នើឲ្យប្រធានបេសកកម្ម AOT ធ្វើការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជានិងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិព្រះវិហារស្នើឲ្យប្រធានបេសកកម្ម AOT ធ្វើការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជានិងថៃ

អាជ្ញាធរជាតិព្រះវិហារស្នើឲ្យប្រធានបេសកកម្ម AOT ធ្វើការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជានិងថៃ

អាជ្ញាធរជាតិព្រះវិហារបានសំណូមពរដល់ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT-KH សូម បន្តជួយសម្របសម្រួល និងរួមចំណែកជំរុញឱ្យស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា និងថៃ វិលត្រឡប់មករកភាពប្រក្រតី សន្តិភាព និងស្ថិរភាពឡើងវិញ។
 
ការស្តារប្រក្រតីភាពនេះ គឺដើម្បីបង្កលក្ខណៈឱ្យក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារអាចវិលត្រឡប់ទៅបំពេញភារកិច្ច និងអនុវត្តការងារអភិរក្ស ជួសជុល ស្រាវជ្រាវ តាមដាន និងគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារបានពេញលេញ និងប្រកបដោយសុវត្ថិភាព។
 
ការសំណូមពរនេះធ្វើឡើងនៅពេលក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) អញ្ជើញចូលទស្សនា និងស្វែងយល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃទី៩ សីហា ឆ្នាំ២០២៦។
 
យោងតាមរបាយការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ កាលពីឆ្នាំ២០២៥កន្លងទៅ បានបន្សល់ទុកនូវវិនាសកម្មដ៏ធំធេងបំផុតចំពោះប្រាសាទព្រះវិហារ។ ការវាយប្រហារដោយអាវុធធុនធ្ងន់មិនរើសកន្លែងមកលើប្រាសាទព្រះវិហារបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២កន្លែង ដោយមានការដួលរលំរចនាសម្ព័ន្ធប្រាសាទ ធ្លុះជញ្ជាំងនិងដំបូលប្រាសាទ បាក់បែកថ្មប្រាសាទ សិ លាចារឹក និងក្បាច់ចម្លាក់រាប់ម៉ឺនបំណែក ហើយភាគច្រើនមិនអាចជួសជុលវិញបាន។
 
អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារនេះ បានរួមចំណែកបង្កើនការយល់ដឹងរបស់ក្រុម AOT-KH អំពីតម្លៃដ៏សម្បូរបែបនៃបេតិ កភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ព្រមទាំងផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធមកលើបេតិកភណ្ឌ និង ការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារផងដែរ៕
 

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា