រុស្ស៊ី ចោទលោកស្រី Takaichi កំសាកមិនហ៊ានថា អាមេរិក ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើ ជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទលោកស្រី Takaichi កំសាកមិនហ៊ានថា អាមេរិក ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើ ជប៉ុន

រុស្ស៊ី ចោទលោកស្រី Takaichi កំសាកមិនហ៊ានថា អាមេរិក ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើ ជប៉ុន

មូស្គូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ខ្វះភាពក្លាហានក្នុងការបញ្ជាក់ថា អាមេរិកគឺជាអ្នកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុន ។ បើតាមការលើកឡើងរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។

Advertisement

ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី Maria Zakharova ធ្វើឡើង អំឡុងពេលដែលប្រទេសជប៉ុនពិធីរំលឹកខួបលើកទី៨១ នៃការទម្លាក់គ្រាប់បែកបរមាណូ ។

លោកស្រី Maria Zakharova រៀបរាប់ថា «លោកស្រី Sanae Takaichi មិនមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា តើអ្នកណាជាអ្នកទម្លាក់គ្រាប់បែកបរមាណូមកលើប្រទេសរបស់ខ្លួនកាលពី ៨១ ឆ្នាំមុននោះទេ ពោលគឺលោកស្រី Takaichi មិនបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាអ្នកទម្លាក់គ្រាប់បែក ទៅលើទីក្រុង Nagasaki នេះឡើយ» ។

បើតាមទីភ្នាក់ងារព័ត៌មាន Tass, កាលពី ៣ ថ្ងៃមុន នៅក្នុងពិធីរំលឹកខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima, ទាំង លោក Kazumi Matsui អភិបាលក្រុង Hiroshima និងលោកស្រី Takaichi មិនបានបញ្ជាក់ចំឈ្មោះសហរដ្ឋអាមេរិកទេថាជាប្រទេសដែលបានធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ មកលើទីក្រុងមួយនេះ ។

សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុងទាំងពីរនេះ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ដោយមានគោលបំណង ពន្លឿនការចុះចាញ់របស់ប្រទេសជប៉ុន។

យោងតាមការប៉ាន់ប្រមាណផ្សេងៗ, គ្រាប់បែកដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា បានសម្លាប់មនុស្ស ចន្លោះពី ៧ ម៉ឺន ទៅ ១០ ម៉ឺននាក់ ។ ប៉ុន្តែ ក្រោយមក ដោយសារតែរបួស និងការប៉ះពាល់នឹងវិទ្យុសកម្ម ចំនួនសរុបនៃជនរងគ្រោះពីការទម្លាក់គ្រាប់បែកនេះ មានលើសពី ៣៥ ម៉ឺននាក់ ។

យ៉ាងណា សហរដ្ឋអាមេរិកនៅតែមិនទទួលស្គាល់ការទទួលខុសត្រូវខាងសីលធម៌ចំពោះការទម្លាក់គ្រាប់បែកបរមាណូនេះឡើយ ដោយលើកហេតុផលថា «វាគឺជាភាពចាំបាច់ផ្នែកយោធា»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា